រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៣នាក់ ត្រូវនគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ មេសា ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដោយជាប់ពាក់ព័ន្ធចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំរហូតបានសម្រេច ។
ជនទាំង២នាក់ ម្នាក់ឈ្មោះ ជួន ភា ហៅឌុក ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ឥដ្ឋ ថនបញ្ញា ហៅពៅ អាយុ២០ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះជួលភូមិទួលគោក សង្កាត់ទួលសង្កែ ។
បើតាមប៉ូលិសបានឱ្យដឹងថា កាលពីវេលារសៀលថ្ងៃទី០៥ មេសា ក្មេងស្រីរងគ្រោះ បានទៅរត់លេងនៅខាងមុខបន្ទប់ជួលជនសង្ស័យ ហើយត្រូវពួកគេចាប់ចូលក្នុងបន្ទប់ធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ លុះមកដល់ថ្ងៃទី៨ មេសា ទើបម្តាយក្មេងស្រីរងគ្រោះដឹង ក៏បានទៅដាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ រហូតដល់ថ្ងៃទី០៩ មេសា នគរបាលស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំបានឆ្លើយសារភាពនោះឡើយ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌប្ញស្សីកែវចាត់ការបន្ត ។
ចែករំលែកព័តមាននេះ