ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​ចោទ​ថា ស្ត្រីមិន​បរិសុទ្ធ យុវជន​ឡើងក​ចាប់​រំលោភ ក្មេង​ប្រុសត្រូវ​ប៉ូលិសចាប់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​​​​ ​៖ ​យុវ​ជន​ម្នាក់​​ជាប់​ចោទ​​ពី​បទ​ល្បួង​​ក្មេង​ប្រុស​​យក​ទៅ​រំលោភ​​នៅ​ក្នុង​ផ្ទះ​សំណាក់​​រហូត​បាន​សម្រេច​ ហើយ​ត្រូវ​បាន​​​នគរ​បាល​​​ក្រុង​ព្រះ​សីហនុ​​ ឃាត់​ខ្លួន​​តាម​ពាក្យ​​បណ្តឹង​​របស់​ម្តាយ​​​​ក្មេង​ប្រុស​​ រួច​​​កសាង​សំណ​ុំរឿង​​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​ ដើ​ម្បី​ចាត់​ការ​បន​្ត​​និង​បញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​​​ខេត្ត​​​​ ​ដើ​ម​្បី​ធ្វើ​ការ​ផ្ត​ន្ទា​ទោស​​ទៅ​តាម​ផ្លូវ​ច្បាប់​ ។ ​

ខេត្ត​ព្រះ​សីហនុ​​​​ ​៖ ​យុវ​ជន​ម្នាក់​​ជាប់​ចោទ​​ពី​បទ​ល្បួង​​ក្មេង​ប្រុស​​យក​ទៅ​រំលោភ​​នៅ​ក្នុង​ផ្ទះ​សំណាក់​​រហូត​បាន​សម្រេច​ ហើយ​ត្រូវ​បាន​​​នគរ​បាល​​​ក្រុង​ព្រះ​សីហនុ​​ ឃាត់​ខ្លួន​​តាម​ពាក្យ​​បណ្តឹង​​របស់​ម្តាយ​​​​ក្មេង​ប្រុស​​ រួច​​​កសាង​សំណ​ុំរឿង​​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​ ដើ​ម្បី​ចាត់​ការ​បន​្ត​​និង​បញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​​​ខេត្ត​​​​ ​ដើ​ម​្បី​ធ្វើ​ការ​ផ្ត​ន្ទា​ទោស​​ទៅ​តាម​ផ្លូវ​ច្បាប់​ ។ ​

លោក​អនុ​​សេនីយ៍​ឯក​ ​អ៊ុក​ ផាន់​ដារិទ្ធ​ អធិ​ការ​​រង​នគរបាល​ក្រុ​ង​ព្រះ​សីហនុ​​ទទួល​បន្ទុក​​កិច្ច​ការ​​ព្រហ្ម​ទណ្ឌ​​បាន​​ឱ្យ​ដឹង​ថា ​យុវ​ជន​​​ជាប់​ចោទ​​ខាង​លើ​​នេះ​​ឈ្មោះ​ អ៊ុក​ ណារ័ត្ន​ អាយុ​១៨​ឆ្នាំ​ ​​មុខ​របរ​មិ​នពិត​ប្រាក​ដ​ មាន​ស្រុក​កំណើត​នៅ​ច្បារ​​អំពៅ ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ​ ​​បច្ចុប្បន្ន​​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ក្រុមទី​១៥​ ភូមិ​៣​ ​សង្កាត់​លេខ​៣ ​ក្រុង​ព្រះ​សីហនុ​ ។ ​លោកអធិ​ការ​​រង​​​​បន្តទៀត​ថា ​ការ​ឃាត់​ខ្លួន​ជន​​ជាប់​ចោទ​ខាង​លើ ​គឺ​​ធ្វើ​​ទ្បើង​​តាម​​ពាក្យ​បណ្តឹង​​របស់​ម្តាយ​​​ក្មេង​ប្រុស​​​ ក្នុង​ករណី​​រំលោភ​។ ​ផ្អែក​តាម​​ចម្លើយ​​សារភាព​ ជន​​រូប​នេះ​បាន​រៀប​រាប់​​​ឱ្យ​ដឹង​ថា ​នៅយប់​ថ្ងៃ​ទី​៦ ​មេសា​ ​ដោយ​សារ​​តែ​រូប​គេ​​​មាន​​តម្រេក​​នឹក​​ឃើញ​ចង់​​រួម​ភេទ​យ៉ាង​ខ្លាំង​​ ហើយ​ទ្រាំ​ម​ិន​បាន​​ និង​ដោ​យ​សារ​តែ​​រូប​គេ​​ធ្លាប់​​ស្គាល់​​​ក្មេង​ប្រុស​​នោះ​ផង​ ​ក៏​បាន​និយាយ​​លួង​លោម​​​​ ថែម​ទាំង​​​​ឱ្យ​ប្រាក​់​ចំនួន​​​៥ដុល្លារ​អាមេរិក​ទៅ​ក្មេង​​ប្រុស​ ។​ បន្ទាប់​មក​ក៏បបួល​​ទៅ​ដេក​លេង​​នៅ​ផ្ទះ​សំណាក់​​មួយ​កន្លែង​ ​ដែល​មាន​ទី​តាំង​​នៅ​ចំណុ​ច​​ចំណត​​រថយន្ត​​ក្រុង​ស្ថិត​​​​ក្នុង​សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ​ ​។

ជន​ជាប់​ចោទ​​​បាន​រៀប​រាប់​​​​ទៀត​ថា ​ពេល​​ទៅ​ដល់​បន្ទប់ផ្ទះ​​សំណាក់​​ បាន​ដោះ​សម្លៀក​​បំពាក់​​​ក្មេង​ប្រុស​​ ​រួ​មជាមួយ​​រូប​គេ​ផង​ដែរ​ បន្ទាប់​​ម​ក​ក៏​​​​ឱ្យ​​ក្មេង​ប្រុស​​​លេង​​ប្រដាប់​ភេទ​​ រហូត​​បាន​សម្រេច​​ចេញ​ទឹក​​កាម​ ។ មួយ​សន្ទុះ​​ក្រោយ​មក​ទៀ​ត​ ​​បាន​​ឱ្យ​​​ក្មេង​ប្រុស​​ដេក​ផ្កាប់​មុខ​ ​ហើយ​​​ចាប់​​ផ្តើម​​ធ្វើ​សកម្ម​ភាព​​រំលោភ​​​ពី​ក្រោយ​ រហូត​បាន​សម្រេច​ជា​លើក​ទី​២​ ។ លុះ​ព្រឹក​ទ្បើង​​​ក្មេង​ប្រុស​​ដែល​ទើប​​​មាន​​អាយុ​​១៦​ឆ្នាំ​ ​បាន​នាំ​យក​រឿង​​រ៉ាវ​ខាង​លើ​​ទៅ​រៀប​រាប់​​​​ប្រាប់​ម្តាយ​​អំពី​សកម្ម​ភាព​ អគតិ របស់​ជន​​​​ម្នាក់​នេះ​ ដែល​បាន​ប្រព្រឹត្ត​​​អំពើ​មក​លើ​រូប​គេ​​ ទើប​​ម្តាយ​​​ក្មេង​ប្រុស​​ ​​បាន​​ដាក់​ពាក្យ​​បណ្តឹង​​ទៅ​​​អធិ​ការ​​ដ្ឋាន​​នគរ​បាល​ក្រុង​ព្រះសីហនុ​​ ។ ​

នៅ​​វេលា​ម៉ោង​​៨យប់​​ ថ្ងៃទី​៨ មេសា​ ​​​​​​នគរ​បាល​​​​ក្រុង​ព្រះ​សីហនុ​ ​បាន​ឃាត់​ខ្លួន​​ជន​​ខាង​លើ​​នៅ​ចំណុច​​ស្ថានីយ​ប្រេង​ឥន្ធ​ន​ៈ​​មួយ​​ ជិត​ស្ថានី​យ​រថ​ភ្លើង​​ក្រុង​ព្រះ​សីហនុ​ ​ហើយ​​នាំ​ខ្លួន​​មក​អធិ​ការ​ដ្ឋាន​​ ក្រុង​ ដើ​ម្បី​​កសាង​​សំណុំ​រឿង​​បញ្ជូន​​មក​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ចាត់​​ការ​បន្ត​​ និង​បញ្ចូន​​ទៅ​សាលា​ដំបូង​ទៀត​ ៕