ខ្លាំងខាងស្រី​ជាមេខ្លោងគ្រឿងញៀន..!


ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន​​២​នាក់ ​ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​៤ តុលា នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ និង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ទៀត​ផង​ ។

​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ជា វិចិត្រ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ រស់នៅ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដប​ង និង​ម្នាក់​ទៀត​ឈ្មោះ ហៃ សុ​ភ័​ក្រ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន រស់នៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។

​ជាមួយនឹង​កិច្ច​ប្រតិបត្តិ​ការនេះ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ហេង លុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ដែរ ហើយ​កម្លាំង​ជំនាញ​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន (​ម៉ា​ទឹកកក​) ពី​ជនសង្ស័យ​ទាំង​២​នាក់ បាន​ចំនូ​ន​១១​កញ្ចប់ ដែល​មាន​ទម្ងន់​ជិត​១​គីឡូក្រាម រួម​នឹង​វត្ថុ​តាង​ដទៃ​មួយ​ចំនួន​ទៀត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​​ឱ្យដឹង​ដែរ​ថា ដំបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ជា វិចិត្រ ហើយ​ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់​ធំ មាន​ទម្ងន់​១,៧២​ក្រាម​។ ប៉ុន្តែ​ក្រោយ​ពី​សួរនាំ​អំពី​ប្រភព​នៃ​ថ្នាំ​ញៀន​ដែល​ខ្លួន​បាន​ទិញ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​ហៃ សុ​ភ័​ក្រ ដែល​ជា​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ស្ត្រី​មេខ្លោង​គ្រឿងញៀន​នេះ កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក​
ហេង លុយ ព្រះរាជអាជ្ញា​រង​ផង បាន​ធ្វើការ​ឆែ​ក​ឆេរ​លំនៅ​ឋាន​ស្ត្រី​រូ​ប​​នេះ ហើយ​បាន​រក​ឃើញ​គ្រឿង​ញៀន (​ម៉ា​ទឹកកក​) រហូត​ដល់​ទៅ​ចំនួន​១០​កញ្ចប់ ដែល​មាន​ទម្ងន់​៩០០,០៥​ក្រាម​ ។​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ