ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ឡើងដើមឈើប៉ះខ្សែភ្លើងឆក់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩មេសា២០១៤នៅចំណុច ភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់នេះមានឈ្មោះ ចាប វឿនភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុ។
លោកបន្តថា បើតាមសម្តីអ្នកនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះឡើងលេងលើដើមឈើ ដែលមានខ្សែភ្លើង ខ្វាត់ខ្វែង បាំងស្លឹកឈើ និងមែកឈើ ពេលនោះយុវជនរងគ្រោះបានប៉ះនិងខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត ក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៅពេលដែលគ្រូពេទ្យពិនិត្យមើលគឺជនរងគ្រោះបានស្លាប់ទៅហើយ ទើបក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ