ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋានពន្ធដារនិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅអគ្គនាយក​ដ្ឋានពន្ធដា​រ នារ​សៀល​ថ្ងៃទី០៩ ​ខែមេសា​ ឆ្នាំ២០១៤​ បានរៀប​ចំពិធី​សូត្រមន្ត ​ចំរើន​ព្រះ​បរិត្ត លើក​រាសី​ ក្នុង​ឱកាស​ បុណ្យចូល​ឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំ​មមី​ ឆស័ក​ ពុទ្ធ​សក​រាជ ​២៥៥៨​ ក្រោម​វត្តមាន​ លោក​ ​គង់ ​វិបុល ​ប្រតិ​ភូរា​ជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក​នៃអគ្គនាយកដ្ឋា​នពន្ធ​ដារ​និងមាន​ការ​ចូលរួម​ពីអគ្គនា​យករង​ ប្រធាន​ អនុ​​ប្រធាន​

រាជធានី​ភ្នំពេញ ៖ នៅអគ្គនាយក​ដ្ឋានពន្ធដា​រ នារ​សៀល​ថ្ងៃទី០៩ ​ខែមេសា​ ឆ្នាំ២០១៤​ បានរៀប​ចំពិធី​សូត្រមន្ត ​ចំរើន​ព្រះ​បរិត្ត លើក​រាសី​ ក្នុង​ឱកាស​ បុណ្យចូល​ឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំ​មមី​ ឆស័ក​ ពុទ្ធ​សក​រាជ ​២៥៥៨​ ក្រោម​វត្តមាន​ លោក​ ​គង់ ​វិបុល ​ប្រតិ​ភូរា​ជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក​នៃអគ្គនាយកដ្ឋា​នពន្ធ​ដារ​និងមាន​ការ​ចូលរួម​ពីអគ្គនា​យករង​ ប្រធាន​ អនុ​​ប្រធាន​នាយក​ដ្ឋាន​ ប្រធានសាខាពន្ធដារទាំង​៧នៅ​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រី​បុគ្គលិក​នៃអគ្គនាយក​ដ្ឋានពន្ធ​ដារ​។

ក្នុង​ពិធីសូ​ត្រមន្ត ​នៅឆ្នាំនេះ​ មន្ត្រីពន្ធ​ដារ ទាំងអស់ ​ក៏បានបួង​សួង​ដល់វត្ថុ​ស័ក្កសិទ្ធ​ក្នុងលោក ​មាន ទេវ​តារក្សា​ឆ្នាំថ្មី​ ឆ្នាំមមី​ ជា​ដើម​នោះ សូម​ជួយ​ប្រោះ​ព្រហ្ម ​សេរី​សួស្តី​ ជ័យមង្គល​ អាយុយឺន​យូរ ឈ្នះរោគា​ទាំងឡាយ ​និងបួង​សួងសុំ​សេចក្តីសុខ ​ថ្វាយ​ព្រះម​ហាក្សត្រ​ សម្តេច​ម៉ែ សម្តេច​អគ្គមហា​ទាំងបី ​និងជា​សេសជូន​ដល់សម្តេច​ កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន ​រ៉ានី ហ៊ុន ​សែន ប្រធាន​កាក​បាទ​​ ក្រហម កម្ពុជា​ព្រមទាំង​ដល់​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋាន​ នៅក្នុង​ឱ​កាស ​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិនេះ។

បន្ទាប់ពីពិធីសូត្រមន្ត ចំរើនព្រះបរិត្ត លោកគង់វិបុល ព្រមទាំងមន្ត្រី ទាំងអស់បានអញ្ជើញ ប្រគេនទ័យវត្ថុ និងបច្ច័យដល់​ព្រះសង្ឃចំនួន៧​អង្គ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។

គួរ​​រំលឹកផង​ដែរថា​ ជារៀង​រាល់ឆ្នាំ ​អគ្គនាយក​ដ្ឋានពន្ធដារ​ តែងរៀប​ចំពិធីសូ​ត្រមន្ត ចំរើន​ព្រះបរិត្ត​ និងរាប់​បាត្រ​​ប្រគេន​​ព្រះ​សង្ឈ ទៅតាមគន្លង​ប្រពៃណី​ ព្រះពុទ្ធសាសនា និងទំនៀម​ទម្លាប់ខ្មែរបុរាណ​ នៅមុនពេល​ពិធីបុណ្យចូល​ឆ្នាំមកដល់ ​ ដើម្បី​ឧទ្ទិស មគ្គផល និងកុសល​ផលបុណ្យ​ ជូនដល់ដួង​វិញ្ញាណក្ខន្ធ​ បុព្វការីជនមា​ន៖ មាតា បិតា ជីដូនជី​តា និងញាតិកា​ទាំង៧​​សន្តាន ព្រមទាំងវីរយុទ្ធ​ជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ទាំងអស់ ​ ដែលបានធ្វើមរណកាល​ទៅកាន់លោក​ខាងមុខ ​ក្នុងបុព្វ​​ហេតុជាតិ​ទឹកដី ​សូមឲ្យទទួលបាន​នូវសុខគ​តិភព កុំបីឃ្លៀងឃ្លាត​ឡើយ។