ខេត្តកំពត ៖ ជនសង្ស័យសកម្មខាងលួចគាស់ផ្ទះម្នាក់ក្នុងចំណោមបក្សពួក៣ទៅ៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៨ មេសា ២០១៤ នៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ជនសង្ស័យឈ្មោះហុង សារឿន ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេ និងបក្សពួកធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបានជាង២០លើកមកហើយ។
ក្រោយពីសាកសួររួច នៅរសៀលថ្ងៃទី៩ មេសា នេះ សមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលបង្ហាញផ្ទះដែលគេធ្លាប់ធ្វើសកម្មភាពលួចកន្លងមក៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ