ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម​មកលួច​ម៉ូតូ​បាន​មួយ​ហើយ មិនអស់ចិត្ត​មកលួច​មួយគ្រឿងទៀត ​ត្រូវ​សមត្ថកិច្ច​ក្របួចបាន​

11 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជន​សង្ស័យ​​ម្នាក់ធ្វើ​សកម្ម​ភាព​កាច់​សោ​.កម៉ូតូ​បាន​មួយគ្រឿង​ហើយ មិន​អស់​ចិត្តបាន​​មក​លួចកាច់សោ.កម៉ូតូ​​​មួយ​គ្រឿង​​ទៀត​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់ខ្លួន​បាន ​​កាលពីវេលាម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃទី​៨ មេសា ២០១៤ ស្ថិត​នៅ​មុខ​ហាង​ផឹកស៊ីមួយ​កន្លែង​​យីហោ​ «សមុទ្រ​៧២» ក្នុង​ភូមិអភិវឌ្ឍន៍​​ សង្កាត់​ឡា​បានសៀក ក្រុង​បានលុង ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ឈួន សុភ័ក្រ្ត អាយុ​៣២​ឆ្នាំ មាន​មុខរបរ និងទីលំនៅ​មិនពិតប្រាកដ ។ ចំណែក​ម្ចាស់​ម៉ូតូ​ម្នាក់​ឈ្មោះ​អ៊ិច យ៉េត អាយុ​៤៧​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​អូរកន្សែង សង្កាត់បឹង​កន្សែង ក្រុង​បានលុង និងម្នាក់​ទៀត​ឈ្មោះគឹម ពិសិដ្ឋ អាយុ​៣៥​ឆ្នាំ មានទីលំនៅ​ភូមិ​ភ្នំស្វាយ សង្កាត់​បឹង​កន្សែង ក្រុងបានលុង ។

ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូនទៅស្នង​ការដ្ឋាន​ខេត្តដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ រីឯ​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​ ៕