រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន១៩៩នាក់ ត្រូវទទួលការបំពាក់ឋានន្តរស័ក្តិ ពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការតបស្នងទៅនឹងការខិតខំប្រឹងប្រែង បំពេញភារកិច្ចការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ពិធីនោះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី៩ មេសា នៅសាលប្រជុំសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្រ្តីរាជការ អាជ្ញាធរសង្កាត់ជាច្រើនទៀត។
មន្រ្តីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្ដិនាពេលនោះ មានចំនួន១៩៩នាក់ ក្នុងនោះមានថ្នាក់អនុសេនីយ៍ឯក ចំនួន២៦នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន៥៤នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន៤២នាក់ ថ្នាក់ព្រិន្ទបាលឯកចំនួន៥៧នាក់ ថ្នាក់ព្រិន្ទបាលទោចំនួន៩នាក់ ថ្នាក់ពលបាលឯក ចំនួន៩នាក់និងថ្នាក់ពលបាលទោ ចំនួន២នាក់។
ចែករំលែកព័តមាននេះ