ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ក្រុង​ក្រចេះ​បញ្ចេញធម៌​ក្តៅ​រុះ​រើ​សំយ៉ាប​ផ្ទះ​ និង​តូប​ផ្សារ​អូប្ញស្សីដែល​សាង​សង់​អនា​ធិបតេយ្យ​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ អាជ្ញាធរក្រុង​ក្រចេះបាន​បញ្ចេញ​សាច់​ដុំ​ក្តៅ​ចុះ​រុះរើ​សំណង់​ និង​សំយ៉ាប​ផ្ទះផ្សារ​អូប្ញស្សី​​ក្នុង​សង្កាត់​អូ​ប្ញស្សី ក្រុង​ក្រចេះ​ ក្រោយ​ពី​ទី​តាំង​ផ្សារ​មួយ​នេះ​បាន​ក្លាយ​ទៅ​ជា​ផ្ទះ​ផ្សារ​អនា​ធិបតេយ្យ​មាន​រយៈពេល​ជារាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

ខេត្ត​ក្រចេះ ៖ អាជ្ញាធរក្រុង​ក្រចេះបាន​បញ្ចេញ​សាច់​ដុំ​ក្តៅ​ចុះ​រុះរើ​សំណង់​ និង​សំយ៉ាប​ផ្ទះផ្សារ​អូប្ញស្សី​​ក្នុង​សង្កាត់​អូ​ប្ញស្សី ក្រុង​ក្រចេះ​ ក្រោយ​ពី​ទី​តាំង​ផ្សារ​មួយ​នេះ​បាន​ក្លាយ​ទៅ​ជា​ផ្ទះ​ផ្សារ​អនា​ធិបតេយ្យ​មាន​រយៈពេល​ជារាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

ការ​ចុះ​រុះ​រើ​របស់​សមត្ថ​កិច្ច​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃជាប់ៗ​គ្នា​រហូត​ដល់​ព្រឹក​ ថ្ងៃ​ទី៩ មេសា ២០១៤ នេះទើប​បញ្ចប់​ ដោយ​អាជ្ញា​ធរ​បាន​សម្រេច​រុះ​រើ​ដំបូល​សំយ៉ាប​ផ្ទះ​ និង​តូប​ផ្សារ​ជា​ច្រើន​កន្លែង​ដែល​បាន​លួច​សាង​សង់​ថ្មីៗខុស​ពី​គោល​ការណ៍​របស់​អាជ្ញា​ធរ​ដែល​ហាម​ឃាត់​។

ទោះ​បី​ជា​យ៉ាង​ណា​ ក្នុង​សកម្ម​ភាព​នៃ​ការ​ចុះ​មាន​វិធាន​ការ​ក្តៅ​របស់​អាជ្ញា​ធរ​នេះ​បាន​ធ្វើ​ឱ្យ​ពល​​រដ្ឋ​ជា​ម្ចាស់​តូប​ និង​អាជីវករ​មួយ​ចំនួន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​លើសកម្ម​ភាព​របស់​អាជ្ញា​ធរ​ដែល​ចុះ​រុះរើ​ ដោយ​ពល​រដ្ឋ​និយាយ​ថា កា​រ​ចុះ​រុះ​រើ​ធ្វើ​ឡើង​មិន​ស្មើ​ភាព​ គឺ​ធ្វើ​មួយ​អត់​មួយ​។

គួរ​បញ្ជាក់​ថា ផ្សារ​អូ​ប្ញស្សី​​ត្រូវ​ប្រជា​ពលរដ្ឋចាត់​ទុក​ថា ជា​ផ្សារ​ធំ​ទី២ បន្ទាប់​ពីផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ដោយ​មាន​អាជីវ​ករ​ជា​ច្រើន​រយ​នាក់​លក់​ដូរ​មុខ​ទំនិញ​គ្រប់​ប្រភេទ​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ដូច​ធម្មតា​។ តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​ គឺ​ការ​ដាក់​លក់​របស់​អាជីវ​ករ​ គឺ​គ្មាន​សណ្តាប់​ធ្នាប់​ កើត​ជា​តំបន់​អនា​ធិប​តេយ្យ​ផ្ទះ​ផ្សារ​ គឺ​ប្រជា​ពលរដ្ឋ​បាន​សាង​សង់​ផ្ទះ​ ផ្សារ​សម្រាប់​លក់​ដូរ និង​ស្នាក់​នៅ​ជុំ​វិញ​ទាំង​ក្រៅ​ និង​ក្នុង​ផ្សារ​ ជាហេតុ​ធ្វើ​ឱ្យ​មាន​ភាព​អនា​ធិបតេយ្យ​ ជា​ពិសេស​ភក់​ជ្រាំ​នៅ​ក្នុង​រដូវ​វស្សា​ និង​កាក​សំណល់​សំរាម​នា​រដូវ​ប្រាំង​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព