ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ខ្សែ​បូ​ សម្ពោធ​​​សមិទ្ធផល​​នា​​នាក្នុង​វត្ត​​​សុវណ្ណ​រង្សី​​ ឃុំ​​ពពែត​​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក ម៉ែន សារ៉ាន់ អភិបាល​​រងស្រុក​ស្វាយ​​ទា​​ បានអញ្ជើញជា​អធិបតី​​​​​ក្នុង​​ពិធី​កាត់​ខ្សែ​​បូ​​ សម្ពោធ​​​​​សមិទ្ធផល​​នា​​នា នៅ​​ក្នុង​វត្ត​សុវណ្ណ​​រង្សី​​ កាល​ពី​ថ្ងៃទី​៨ មេសា វេលា​ម៉ោង​​៩ព្រឹក​ ស្ថិត​ក្នុង​ភូមិ​​ថ្នល់​កែង ឃុំ​ពពែត ស្រុក​ស្វាយទាប និង​មានការ​ចូល​រួម​ពី​សប្បុរសជន​​ និង​ពុទ្ធបរិស័ទជច្រើន​កុះករ ។

លោក ពុត សបេ មេ​ឃុំ​ពពែត បាន​ថ្លែង​អំណ​រ​គុណ​​ដល់​សប្បុរស​ជន​​ ពុទ្ធបរិស័ទ​​ដែល​បាន​ចូល​រួម​​ឧត្ថម្ភ​​​កសាង​សមិទ្ធ​ផល​​ក្នុង​វត្ត​​សុវណ្ណ​​រង្សី​​នេះ​ ជា​ពិសេស​​លោក​​យាយ​ឧបាសិកា​​ សួស សាគុណ​​ និង​បុត្រ លោក ព្រាបគា រាត់ ហៅ​សិទ្ធ​​ លោក​​វរសេនី​យ៍​ទោ​​ កុយ សុភាព​​ នាយការិយាល័យ​​ព្រហ្ម​ទណ្ធ​​កម្រិត​​​ធ្ងន់​​នៃស្នងការ​នគរបាល​ខេត្ត និង​​សប្បុរសជន​ជាច្រើន​​ទៀត ។​