ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​បញ្ជា​ការ​ដ្ឋាន​ប្រតិ​បត្តិ​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អគារ​បញ្ជា​ការ​ដ្ឋាន​ប្រតិ​បត្តិ​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ​១ខ្នង​ ២​ជាន់​ មាន​១២​បន្ទប់​​ដែល​ជា​អំណោយ​របស់​យោធា​ខេត្ត​ដុង​ថាប់​ភូមិ​ភាគ​ទី៩កង​ទ័ព​ប្រជា​ជន​វៀត​ណាម​​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​៩ មេសា ២០១៤ ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍​ មាស សុភា អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​។

ពិធី​នេះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោក​ឧត្តម​សេនីយ៍​ឯក ប៊ុន សេង មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥ លោក​វរ​សេនីយ៍​ឯក ផាង វ៉ាន់​ណាម ប្រធាន​គណៈ​បញ្ជា​ការ​យោធា​ខេត្ត​ដុង​ថាប់​ភូមិ​ភាគ​ទី​៩កង​ទ័ព​ប្រជា​ជន​វៀត​ណាម លោក​គោ ស៊ុំសារឿត អភិ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ព្រម​ទាំង​​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង និង​កង​កម្លាំង​ទាំង​៣​ស្ថាប័ន​៕