ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​​ឋានន្តរស័ក្តិមន្ត្រី​នគរបាល​ជាតិ​ខណ្ឌ​​៧មករា​​២០៨រូប​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​វេលា​​ព្រឹក​ថ្ងៃទី​​០៩ មេសា ២០១៤ នៅ​​អធិការ​ដ្ឋាន​​នគរបាល​​ខណ្ឌ​​៧មករា មាន​រៀបចំ​ពិធី​​បំ​ពាក់​​ឋានន្តរស័ក្តិមន្ត្រី​នគរបាល​ជាតិ​ចំនួន​​២០៨​​រូប ក្នុង​​​​នោះ​ស្រី​​​​១១​រូប​​ ។

រាជធានី​ភ្នំ​ពេញ ៖ នៅ​វេលា​​ព្រឹក​ថ្ងៃទី​​០៩ មេសា ២០១៤ នៅ​​អធិការ​ដ្ឋាន​​នគរបាល​​ខណ្ឌ​​៧មករា មាន​រៀបចំ​ពិធី​​បំ​ពាក់​​ឋានន្តរស័ក្តិមន្ត្រី​នគរបាល​ជាតិ​ចំនួន​​២០៨​​រូប ក្នុង​​​​នោះ​ស្រី​​​​១១​រូប​​ ។

ពិធី​នេះ​​​ប្រារព្ធ​​ឡើង​​ ក្រោម​​អធិ​បតីភាព​​លោក​ឧត្តមសេនីយ៍​​ត្រី អែល សំនាង ស្នងការ​​រង​​រាជធានី​​ និង​មាន​ការ​​ចូល​រួម​ពីលោកវរសេនីយ៍​​ឯក ហួត ចាន់​​យ៉ា​​រ៉ាន់​​ អធិការ​​នគរបាល​ខណ្ឌ​​៧មករា លោក​​អភិបាល​រង​ខណ្ឌ លោកវរសេនីយ៍​​ទោ ​សយ ចាន់​ឌី​​ មេ​បញ្ជាការ​​កងរាជអាវុ​ធហត្ថ​​ខណ្ឌ៧មករា និង​លោក​​វរសេនីយ៍​​ទោ ងួន ស៊ី​​រ៉ា អនុ​ប្រធាន​ការិយាល័យ​​បុគ្គលិក​​នៃ​​ស្នងការ​​ដ្ឋាន​​នគរបាល​រាជធានី​​ ។

មន្ត្រី​នគរបាល​ជាតិដែល​​ត្រូវ​​បំ​ពាក់​​ឋានន្តរស័ក្តិមាន​ ថ្នាក់​​អនុសេនីយ៍​​ឯក៤៤រូប ,ថ្នាក់​​អនុសេនីយ៍​ទោ​៧២រូប ,ថ្នាក់​​អនុសេនីយ៍​​ត្រី​​៤៥រូប ,ថ្នាក់​ព្រិន្ទបាល​​ឯក​​៤២រូប ,ថ្នាក់​​ព្រិន្ទ​បាល​ទោ​​៤រូប និង​​ពល​​បាល​​ឯក​​០១​​រូប ។​​