ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​ព្រះ​បរម​រាជវាំង​​ចាត់​​ទុក​ថា​ ​លិខិត​លោក​​សម​ ​រ​ង្ស៊ី ថ្វាយ​ព្រះ​មហា​ក្ស​ត្រ​ហៅ​​សភា​​ឯក​ប​ក្ស​គឺជា​​ការ​​មិន​​ត្រឹម​ត្រូវ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​ជាន់​​ខ្ពស់​ព្រះ​បរម​រាជ​វាំង​ លោក​ អ៊ុំ​ ដា​រា៉​វុធ​ បាន​បញ្ចេញ​ប្រតិ​កម្ម​តាម​សេច​ក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ហត្ថ​លេខា​ផ្ទាល់​ កាល​ពី​ថ្ងៃ​ទី​៧​ មេសា​ ជា​លាយ​លក្ខណ៍​អក្ស​រ​ទាក់​ទិន​នឹង​លិខិត​របស់​លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដាក់​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​នាថ​ នរោ​ត្តម​ សីហ​មនុី​ កាល​ពី​ថ្ងៃ​ទី​២​ មេសា កន្លង​មក​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​ស៊ូ​ណា​មិ​មួយ​កក្រើ​ក​ឡើង​ ។

រាជធានីភ្នំពេញ ៖ មន្ត្រី​ជាន់​​ខ្ពស់​ព្រះ​បរម​រាជ​វាំង​ លោក​ អ៊ុំ​ ដា​រា៉​វុធ​ បាន​បញ្ចេញ​ប្រតិ​កម្ម​តាម​សេច​ក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ហត្ថ​លេខា​ផ្ទាល់​ កាល​ពី​ថ្ងៃ​ទី​៧​ មេសា​ ជា​លាយ​លក្ខណ៍​អក្ស​រ​ទាក់​ទិន​នឹង​លិខិត​របស់​លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដាក់​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​នាថ​ នរោ​ត្តម​ សីហ​មនុី​ កាល​ពី​ថ្ងៃ​ទី​២​ មេសា កន្លង​មក​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​ស៊ូ​ណា​មិ​មួយ​កក្រើ​ក​ឡើង​ ។

លោក​ អ៊ុំ​ ដា​រា៉​វុធ​ បាន​សរ​សេរ​ថា ចំពោះ​ពាក្យ​ពេចន៍​ដែល​លោក​ សម​ រង្សុី​ ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ខ្ញុំ​យល់​ឃើញ​ថា ដូច​ជា​មិន​មាន​អ្វី​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ព្រះ​មហា​​ក្សត្រ​ និង​ព្រះ​រាជ​​កិត្តិ​នាម​ព្រះ​មហា​ក្សត្រ​ទេ ប៉ុន្តែ​លោក​ អ៊ុំ​ ដា​រា៉​វុធ មិន​យល់​ស្រប​នឹង​លោក​ សម​ រង្សុី​ ដែល​លើក​ឡើង​ថា រដ្ឋ​សភា​​សព្វ​ថ្ងៃ​ ជា​រដ្ឋ​សភា​ឯក​បក្ស​ ដែល​មាន​តែ​សមា​ជិក​៦៨​រូប​របស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​នោះ​ទេ ។ ដោយ​មន្ត្រី​ជាន់​ខ្ពស់​ព្រះ​បរម​រាជ​វាំង​បាន​លើក​ឡើង​ថា ចំពោះ​ការ​លើក​ឡើង​របស់​លោក​ សម​ រង្សុី​ ថា «រដ្ឋ​សភា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ គឺ​ជា​សភា​ឯក​បក្ស​ «នោះ​គឺ​មិន​ត្រូវ​ទេ​» ។ ដោយ​បេក្ខ​ជន​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ទាំង​អស់​ត្រូវ​បាន​ប្រកាស​សុ​ពល​ភាព​១២៣​រូប​ ក្នុង​នោះ​​រួម​មាន​ទាំង​បេក្ខ​ជន​ជាប​់​ឆ្នោត​តំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែរ​ ។

ប៉ុន្តែ​មាន​តែ​បេក្ខ​ជន​តំណាង​រាស្ត្រ​ជាប់​​ឆ្នោត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៦៨​រូប​ប៉ុណ្ណោះ​ ដែល​បាន​ធ្វើ​សច្ចា​ប្រណិត​ធាន​​ក្នុង​ព្រះ​បរម​រាជ​វាំង​ ។
យ៉ាង​ណា​ក្តី​ លោក​អ៊ុំ​ ដា​រា៉​វុធ​ បាន​លើក​ឡើង​​ថា លិខិត​របស់​លោក​ សម​ រង្សុី​ ជា​លិខិត​ផ្លូវ​ការ​មួយ​ក្នុង​នាម​ប្រធាន​គណបក្ស​មួយ​ និង​ខ្លឹមសារ​នៃ​លិខិត​នោះ​មាន​លក្ខណៈ​ជា​របាយ​ការណ៍​មួយ​ដែល​លោក​សម រង្ស៊ី​ ទូល​ថ្វាយ​អំពី​សភាព​ការណ៍​បច្ចុប្បន្ន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​៣​លាន​នាក់។​ គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃ​ទី​២ មេសា​ លោក​សម រង្ស៊ី​ បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះមហា​​ក្សត្រ​អំពី​រដ្ឋ​សភា​នីតិ​កាល​ទី​៥​ ដែល​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​២៣​ កញ្ញា​ ២០១៣​ រហូត​ដល់​ពេល​​នេះ​ដោយ​លោក​សម រង្ស៊ី​ អះ​អាង​ថា​ ជា​រដ្ឋ​សភា​មិ​នស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​មិន​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​នោះ​ទេ ។​ មូល​ហេតុ​មក​ពី​សមា​ជិក​សភា​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ចូលរួម​ប្រជុំ​ ព្រោះ​តវ៉ា​នឹង​លទ្ធ​ផល​បោះ​ឆ្នោត ។​

លិខិត​របស់​លោក​សម រង្ស៊ី​ ត្រូវ​បាន​ស្ថាប័ន​រដ្ឋ​នានា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​លោក​សម រង្ស៊ី​ ថា បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​ និង​រដ្ឋ​សភា ។​ ទាក់​ទិន​នឹង​លិខិត​របស់​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ កាល​ពី​ថ្ងៃ​ទី​៧ មេសា​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ថា​ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​កំពុងសិក្សា​ និង​រៀបចំ​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​សម រង្ស៊ី​ ពីបទ​ប្រឆាំង​សេចក្តី​​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។​​​ហើយ​​នៅថ្ងៃ​ដដែល​​នោះដែរ​​លោក សម​ រង្សុី ​ក៏បាន​ព្រមាន​​ថា​នឹង​ធ្វើបាតុ​កម្ម​​​​ធំ​មួយ​​នៅ​ថ្ងៃទី​​​២ ឧសភា ​ខាងមុខ​ និង​ប្រកាស​​ថា ប្រសិន​បើ​លោក​​ពិត​ជាខុសមែន​​នោះ​លោក​ស​ុខ​ចិត្ត​ទទួល​ទោស​។

យ៉ាង​ណា​ក្តី​ថ្នាក់​ដឹក​នាំ​​​គណបក្ស​ទាំង​ពីរ​​សុទ្ធ​តែបាន​បង្ហើប​​ឱ្យដឹង​ពីកិច្ច​ច​រចា​ជាមួយគ្នា​ជា​សម្ងាត់​​ដែល​អាច​នឹង​​មាន​លទ្ធផល​​ក្នុង​ពេល​​ឆាប់ៗនេះ​​ ពិសេស​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ថា ​ប្រសិន​បើមេ​គណបក្ស​សង្គ្រោះជាតិ​​​​​​​ចង់ច​រចា​​​មែន​នោះ​​ឱ្យ​ទូរស័ព្ទ​ទៅលមើល​ ។ ចំពោះ​​​​ការ​លើក​ឡើង​របស់សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ត្រូវបានលោក សម រង្សុី​ ប្រាប់​បណ្ដាញ​ផ្សព្វ​​ផ្សាយ​​ថា​ លោក​មិន​ទូរស័ព្ទ​ទៅទេ ដោយ​លើក​ឡើងបក​វិញ​ថា​ប្រសិន​បើសម្ដេច​នាយក​រដ្ឋមន្ត្រី​ចង់​ដោះស្រាយ​​​បញ្ហាក្រោយ​ថ្ងៃ​បោះ​ឆ្នោត​​​​មែន​នោះ​ ម្ដេច​ក៏មិន​កំណត់​ថ្ងៃមួយជួប​ចរចា​គ្នា​ទៅ ។

ទោះ​បី​ជា​យ៉ាង​​ណា ​ក្ដី​ ​​ការ​ប្រកាន់​ជំហរ​​​របស់​​ថ្នាក់​ដឹក​នាំ​​​គណ​បក្ស​​ទាំង​​២​ត្រូវ​បាន​ក្រុម​​អ្នក​តាម​ដាន​​សកម្ម​ភាព​នយោបាយ​​​បញ្ចេញ​មតិ​​​ថា ស្ថាន​ការណ៍​នយោ​បាយ​​​ក្នុង​ប្រទេស​កម្ពុជា​​កំពុង​តែ​​​រក​ចំណុចមួយ​ដែ​ល​មាន​ស្ថិរ​ភាព​ និង​ដោះ​ស្រាយ​​ជាស្ថាពរ​​​ ខណៈ​​ដែ​ល​ជាប់​គាំង​​អូស​បន្លាយ​​អស់​រយ​ៈ​​ពេ​លជាង​កន្លះ​ឆ្នាំ​​​​​​​​​ហើយ​នេះ ៕​