ម្ចាស់ជាប់រវល់ទៅខេត្តព្រះសីហនុ ចោរលួចគាស់ដំបូលផ្ទះយកទ្រព្យសម្បត្តិ និងប៉ុនប៉ងដុតផ្ទះចោល
ខេត្តកំពត ៖ លំនៅឋានអាជីវករលក់ដូរនៅផ្សារកំពតម្នាក់ ត្រូវចោរលួចគាស់ដំបូលចូលរើកកាយក្នុងបន្ទប់យកលុយអស់៣លានរៀលនិងប្រាក់ដុល្លារ៣០០ដុល្លារ ហើយបន្ទាប់ពីគេចខ្លួន ក្រុមចោរប៉ុនប៉ងដុតបំផ្លាញផ្ទះចោល តែត្រូវបានអ្នកជិតខាងឃើញទាន់កាត់សោចូលក្នុងផ្ទះយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ និងហៅរថយន្តបាញ់ទឹក២គ្រឿងជួយអន្តរាគមន៍ ទើបមិនបណ្តាលឱ្យឆេះផ្ទះទាំងមូល គ្រាន់តែឆេះសម្ភារក្នុងបន្ទប់ប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះមិននៅ ជាប់ទៅខេត្តព្រះសីហនុ ។



ចែករំលែកព័តមាននេះ