ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លាប់​និង​បុរស​ម្នាក់ទៀត​​របួស​ស្រាល​ដោយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ព្រួត​គ្នា​វាយ

11 ឆ្នាំ មុន

ខេត្ត​រតនះ​គិរី ៖ បុរស​០២​នាក់ ត្រូវ​ក្មេង​ស្ទាវ​មាន​គ្នា​០៣​នាក់ ពួន​ស្ទាក់​វាយ​តាម​ផ្លូវ​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​ទៀត​របួស​ស្រាល​រត់​រួច​ខ្លួន ។ហេតុ​ការ​ណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៨និង​៣០​នាទី​យប់​ថ្ងៃ ទី ០៨ មេសា ២០១៤ នៅ​ចំណុច ជិត​ហាង​ខា​រ៉ា​អូរ​ខេ​ដាន់​វើល ស្ថិត​នៅ​ក្នុងភូមិអភិវឌ្ឍន៏ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនះ​គិរី ។

ប្រ​ភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង ថា នៅ​មុន​ពេល​កើត​ហេតុ​គឺ​មាន​បុរស​០២​នាក់ ជិះ​ម៉ូតូ​សង់សេ​១២៥ ស៊េរី​ឆ្នាំ ២០១០​ ពាក់​ស្លាក​លេខ រតនះ​គិរី 1A-1618 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ មក​ដល់​ចំណុច​កើត​ហេតុ ក៏​លេច​មុខ ក្រុម​ក្មេង​ស្ទាវ​ដែល​ប្រ​ដាប់​ដោយ ព្រ​នង់​ក្នុង​ដៃ​គ្រប់​គ្នា បានកាក់​ម៉ូតូ​ របស់​ជន​រងគ្រោះ ហើយ​ធ្វើ​សកម្ម​ភាព​វាយ​ទៅ លើ​ជនរង​គ្រោះ​ទាំង​០២​នាក់ គឺម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​វាយ​​ជា​ច្រើន​ព្រនង់ ហើយ​បុរស​ម្នាក់​ទៀត​របួស​ស្រាល បាន​រត់​ទៅ​ប្រាប់​ប្រ​ពន្ធ​របស់​ជន​រង​គ្រោះ ដែល​ស្លាប់ ថា​គេ​កំពុង​វាយ ប្តី ឭដូចនេះ ប្រពន្ធ​ជនរង​គ្រោះ​ក៏​បាន​រត់​ទៅ​រក​ប្តី ទៅ​ដល់​ប្តី​បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ ។

ភ្លាមៗ​សមត្ថ​កិច្ច​បាន​ដឹង​តែ​មិន​ឃើញ​មក​អន្ត​រា​គមន៏​បង្រ្កាប​ទេ ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​ស្លាប់​បាន​ឃើញ សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​។

ក្នុង​ហេតុ​ការណ៏​នេះ​ត្រូវ​បាន​គេសន្និដ្ឋាន​ថា​អាច​បណ្តាល​មក​ពីរ​ទាស់​សម្តី​គ្នា ដោយ​ភាគី​បង្ក​ជំបាក់​លុយ​ថ្លៃ​ផឹក​ស៊ី ដល់​ជនរងគ្រោះ​ ព្រោះ​ជនរង​គ្រោះ​មាន​កន្លែង លក់​សាច់​ក្លែម ផង​ដែរ។