ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​ប្រពន្ធ​ក៏​ខ្លាច​ដែរ កា.ប់​គេ​ហើយ​ខំ​រត់គេច​បែរជា​ទៅ​បុក​គោ​យន្ត​សន្លប់​ស្តូក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​កាប់​រយះ​ស្មា​រង​របួសធ្ងន់ ចំណែក​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ភ័យរ​ត់ទៅ​បុក​គោ​យន្ត​បែកក្បាល​សន្លប់​និង​របួសធ្ងន់​ដូច​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែតុលា​នេះ នៅ​ភូមិ​ថ្មី ឃុំ​ស្រើ​ង…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​កាប់​រយះ​ស្មា​រង​របួសធ្ងន់ ចំណែក​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ភ័យរ​ត់ទៅ​បុក​គោ​យន្ត​បែកក្បាល​សន្លប់​និង​របួសធ្ងន់​ដូច​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែតុលា​នេះ នៅ​ភូមិ​ថ្មី ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ព្រឹម ព្រិ​ន អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កើតហេតុ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ឈ្មោះ តឹ​ប តី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ចំ​ស្មា​ខាងស្តាំរ​ងរ​បួស​ជា​ទម្ងន់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ធំ ។ មូលហេតុ​ជនសង្ស័យ​ឈ្មោះ ព្រឹម ព្រិ​ន ស្រវឹងស្រា បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រើ​ង និង​ប្រជា​ការពារ​ភូមិ​ស្រើ​ង​ចុះ​ទៅ​បង្ក្រាប​តាម​ចាប់ខ្លួន​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​បាន​ព្យាយាម​រត់គេច​ទៅ​បុក និង​គោ​យន្ត​កន្ត្រៃ ដែល​គេ​ចត​ទុក​នៅ​នឹង​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ចំ​ក្បាល​ជា​ទម្ងន់​សន្លប់​ធំ ហើយ​ត្រូវ​បាន​ដឹក​មក​ព្យាបាល​នៅ​ពេទ្យ​ឯកជន ភូមិ​ទំនប់ ពេល​ឃើញ​សភាព​ជនសង្ស័យ​ធ្ងន់ធ្ងរ​កម្លាំង​យើង​បាន​យក​បន្ត​មក​មណ្ឌល​សុខភាព​សំបូរ ហើយ​ក៏​យក​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ។

យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ឡាំ អៀ​ក អាយុ​៤០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្តី​ខ្លួន​មួយ​រយៈ​នេះ ចេះ​តែ​ប្រកាច់​៣​ទៅ​៤ ដង​មក​ហើយ និង​ចេះ​តែ​ភ័យ​ខ្លាច​មមើ មមាយ ដោយ​មិនដឹង​មូលហេតុ កាលពី​ថ្ងៃ​ទី​០២ ខែតុលា នេះ វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ដោយ​ប្តី​របស់​គាត់​បាន​ចង​ទ្វា​ផ្ទះ​មិន​ឲ្យ​រូប​គាត់​ចុះ​ដី​នោះ​ឡើយ ដោយ​កាន់​កាំបិត​ខ្វែង​ជាប់ និង​ដៃ​ជា​និច្ច លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា​នេះ ម្តាយក្មេក​របស់​គាត់​បាន​មក​ជួយ​គាស់​ចិ​ញ្ចាំ​ង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​បាន​លោត​ពីលើ​ផ្ទះ​មក​ដី ហើយរ​ត់ទៅ​ពួន​នៅ​ព្រៃ​ខាងត្បូង​ផ្ទះ រហូត​ដល់​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ពេល​គាត់​ត្រឡប់​មក​ដល​ផ្ទះ​វិញ ទើប​ដឹង​ថា ប្តី​គាត់​បាន​កាប់​ទៅ​លើ​ឈ្មោះ តិ​ប តី ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ