ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរ​បរិស្ថានរាជធានីភ្នំពេញ​រងការរិះគន់​ពីការនិយាយ​មិនទទួលខុសត្រូវ​លើករណីបូមខ្សាច់​ចូលតំបន់​អភិវឌ្ឍន៏ជ្រោយចង្វា​ធ្វើឲ្យប៉ះពាល់​ដ​ល់ផ្ទះប្រជាពលរដ្ឋ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ក្រុមប្រជាពលរដ្ឋ​រងគ្រោះ​ និង មន្រ្តីសាលារាជធានីភ្នំពេញ​មួយចំនួន​បានធ្វើការរិះគន់​ប្រធានមន្ទីរ​បរិស្ថានរាជធានីភ្នំពេញ​ លោក ជាក អាង ​ថាបាននិយាយ​គ្មានការ​ទទួលខុសត្រូវ​ ហាក់​ដូចជាមិនចេះជំនាញ ​លើករណី​ការបូមខ្សាច់​ចេញពីសាឡង់​ចូលទៅកាន់តំបន់​អភិវឌ្ឍន៏ជ្រោយចង្វា​ ដែលធ្វើឲ្យប៉ះពាល់​ដល់លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។

រាជធានីភ្នំពេញ​៖ ក្រុមប្រជាពលរដ្ឋ​រងគ្រោះ​ និង មន្រ្តីសាលារាជធានីភ្នំពេញ​មួយចំនួន​បានធ្វើការរិះគន់​ប្រធានមន្ទីរ​បរិស្ថានរាជធានីភ្នំពេញ​ លោក ជាក អាង ​ថាបាននិយាយ​គ្មានការ​ទទួលខុសត្រូវ​ ហាក់​ដូចជាមិនចេះជំនាញ ​លើករណី​ការបូមខ្សាច់​ចេញពីសាឡង់​ចូលទៅកាន់តំបន់​អភិវឌ្ឍន៏ជ្រោយចង្វា​ ដែលធ្វើឲ្យប៉ះពាល់​ដល់លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។

ការរិះគន់នេះ​បានធ្វើឡើង​​ខណៈ​ដែល​អភិបាលរង​រាជធានីភ្នំពេញ​ លោក ជ្រាង សុផាន់​ នៅព្រឹកថ្ងៃទី០៨​ មេសា​ ២០១៤​ បានដឹកនាំមន្រ្តីជំនាញ​ពាក់ព័ន្ឋជុំវិញ​មន្ទីរក្រោមឱវាទ​សាលាក្រុង បាន​ចុះទៅ​ពិនិត្យ​មើល​ការ​​បូមខ្សាច់ចេញពី​​សាឡង់​ចូលទៅកាន់តំបន់​អភិវឌ្ឍន៏ជ្រោយចង្វា ​បន្ទាប់ពីបានទទួល​ពាក្យបណ្តឹង​ពីប្រជាពលរដ្ឋចំនួន២២គ្រួសារ​ ដែលអះអាងថា​ការបូមខ្សាច់នេះ បានធ្វើឲ្យប៉ះពាល់​ដល់​លំនៅដ្ឋាន​​របស់​ពួកគាត់នោះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ក្នុងចំណោម​ប្រជាពលរដ្ឋ២២គ្រួសារខាងលើ ​គឺ១២គ្រួសារប្រឈមនឹង​ការរុះរើផ្ទះសម្បែង​ដោយសារ​ទឹកហូរច្រោះ​និងការបាក់ច្រំាង​ទន្លេ​ដែលផ្តើម​ពី​ការបូមខ្សាច់នេះ ។

ទាក់ទងទៅនឹងបញ្ហានេះ​ លោក ជាក អាង ​ប្រធានមន្ទីរ​បរិស្ថានរាជធានីភ្នំពេញ​ បានលើកឡើង​នៅចំពោះមុខ​ប្រជាពលរដ្ឋរងគ្រោះ​និងថ្នាក់ដឹកនំា ​មន្រ្តីជំនាញ​នានាក្រោមឱវាទ​​សាលារាជធានី​ភ្នំពេញ​នៅព្រឹកថ្ងៃអង្គារនេះ​ដោយបញ្ជាក់ថា ​ករណីនេះ​ គឺខាងមន្ទីរកំពុង​ធ្វើការសិក្សា​រង់ចំាលទ្ឋផល​ស្រាវជ្រាវលម្អិត​ ពីព្រោះវាមាន​កត្តាជាច្រើន​រាប់ទំាងកត្តាមនុស្ស ​ខ្យល់ ​ជាដើម ។

ចំណុចនេះហើយ​ដែលធ្វើឲ្យមានប្រតិកម្ម​ពីប្រជាពលរដ្ឋ​និងមន្រ្តីមួយចំនួន​ដែលថាលោកប្រធានមន្ទីររូបនេះ​និយាយមិនដឹងខ្យល់អី ​គ្មានការទទួលខុសត្រូវ​ ខណៈផ្ទះប្រជាពលរដ្ឋ​ចំនួន២២គ្រួសារ ​ដែល​បាននិងកំពុង​រងផលប៉ះពាល់​ពីការបូមខ្សាច់ខាងលើ​ ក្នុងនោះ១២គ្រួសារ​កំពុងប្រឈមធ្ងន់ធ្ងរ​ដែលនឹងត្រូវរុះរើផ្ទះសម្បែង​ជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់​ពីទឹកហូរច្រោះ​និងការបាក់ច្រំាងទន្លេនោះ៕