រាជធានីភ្នំពេញ៖ បន្ទាប់ពីមានមនុស្សមួយក្រុមមានគ្នាជាង១០នាក់ បានឆ្មក់ចូលក្នុងផ្ទះវាយកម្ទេចចាន ឆ្នាំង និង សម្ភារប្រើបា្រស់មួយចំនួនទៀតនៅក្នុងផ្ទះអ្នកលក់បាយមួយកន្លែងស្ថិតក្នុងទីតំាងអតីតសាលាសង្កាត់បឹងកក់ទី១កាលពីថ្ងៃទី០៦ មេសានោះរួចមក នៅព្រឹកថ្ងៃទី ០៨ មេសា ២០១៤ ម្ចាស់ផ្ទះរងគ្រោះបានចាប់ផ្តើមហ៊ុំព័ទ្ឋរបងផ្ទះ ប៉ុន្តែត្រូវបានខាងអាជ្ញាធរចុះមកអន្តរាគមន៏ទប់ស្កាត់ និងស្នើឲ្យផ្អាកបណ្តោះអាសន្ន ពីព្រោះផ្ទះខាងលើកំពុងស្ថិតក្នុងភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនទទួលបានសិទ្ឋិដោះដូរដីអតីតតំបន់បឹងកក់ទី១នេះ ។ ចំណែកម្ចាស់ផ្ទះ បានអះអាងថា ការសាងសង់របងនេះ គឺដើម្បីការពារផ្ទះរបស៉គាត់តែបុណ្ណោះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងការហ៊ុំព័ទ្ឋរបងផ្ទះពីសំណាក់ម្ចាស់ផ្ទះឈ្មោះ លី ស៊ាខេង ភេទប្រុស អាយុ៦២ឆ្នាំ និងមានប្រពន្ឋឈ្មោះ ម៉ក់ សៀវហ្វុង អាយុ៥២ឆ្នាំ ក៏ឃើញមានវត្តមានបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ សកម្មជនដីធ្លី និងប្រជាពលរដ្ឋមកពីអតីតតំបន់បឹងកក់ចូលរួមតាមឃ្លំាមើលនិងការពារការព័ទ្ឋរបងនេះផងដែរ ។
យ៉ាងណាក៏ដោយ ការចុះផ្អាកសកម្មភាពធ្វើរបងពីសំណាក់អាជ្ញាធរដែនដីខាងលើនេះ ពុំមានអំពើហិង្សាណាមួយកើតឡើងនោះទេ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ។
ចែករំលែកព័តមាននេះ