ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់​​ដើរ​​​រាំ​​ធុង​បាស​​ក្នុង​​ភូមិអបអរសាទរ​​ចូល​​ឆ្នាំ​​ថ្មី​​​ ត្រូវ​​ជន​មិនស្គាល់​មុខ​ចាក់ស្លាប់​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ យុវជន​​ម្នាក់​​រងរបួស​​ធ្ងន់ ហើយ​​ស្លាប់​​ពេល​​ក្រុម​​គ្រួសារ​​បញ្ជូន​ទៅសង្គ្រោះ​​នៅ​​មន្ទីរ​​ពេទ្យ​​ខេត្ត​កំពង់​​ចាម កាល​ពី​​វេលា​ម៉ោង​​៨​​ព្រឹក​​ថ្ងៃទី​​០៨ មេសា បន្ទាប់​ពី​ជន​រងគ្រោះ​​និង​គូកន​​ជាច្រើ​​ន​អ្នក​ទៀតនាំ​​គ្នា​​ដើរ​​រាំ​​ធុង​បាស​​ក្នុង​​ភូមិ​ ក៏​​ត្រូវជន​មិនស្គាល់​មុខ​​ម្នាក់​​ប្រើ​​កាំ​​បិត​​ចុង​​ស្រួច​​ចាក់​មួយ​​កាំបិតលេច​​ចំ​​ក្រោម​ផ្ចិត​​រងរបួស​ធ្ងន់ ។

ហេតុការ​ណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​​២រំលង​អធ្រាត្រ​​ ឈាន​ចូល​ថ្ងៃទី​​០៨ មេសា ស្ថិត​ក្នុង​ភូមិ​តាម៉ី ឃុំ​​ជ្រលង​​ ស្រុក​​បារាយណ៍​​ ។ ជន​​រងគ្រោះ​​ដែល​ស្លាប់​​ឈ្មោះ ច័ន្ទ វល្លិ អាយុ​​១៨​ឆ្នាំ មាន​​ទីលំនៅ​​ក្នុង​ភូមិ​​ត្រពាំង​​ជ្រនាង ឃុំ​ជ្រលង​ ស្រុក​បារាយណ៍​ ។

បច្ចុប្បន្ន​សព​​ជន​​រងគ្រោះ​​ ត្រូវ​​ក្រុម​​គ្រួសារ​​រៀបចំ​​ចាត់​​ចែង​​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី ។