ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​និងទាហ៊ាន​ឈុតខ្មៅ​ថៃនិង​ប្រជាព​លរដ្ឋ​ខ្មែរ​នៅ​ស្រុកម៉ាឡៃ​ជាប់​ព្រំដែន​បាន​ចូលរួម​ធ្វើបុណ្យ​ឆ្លងកុដិ​វត្តរតនះ​ម៉ាឡៃ​រួមគ្នា​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រ​ជា​ពល​រដ្ឋ​​ រួម​និង​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​នៅ​ស្រុក​ម៉ា​ឡៃ​ជាប់​ព្រំដែន​គ្នា បាន​ធ្វើ​បុណ្យ​​ឆ្លង​កុដិ​ រួម​គ្នា​នៅ​ វត្ត​រតនះ​ម៉ា​ឡៃ កាល​ពី​ថ្ងៃ​ទី ០៦ មេសា ២០១៤ ។

លោក​ ឯម​ សុខា អភិបាល​ស្រុក​ម៉ាឡៃ មាន​មតិ​រាយ​ការណ៏​ថា​​នៅ​ស្រុក​ម៉ាឡៃគឺ ជាស្រុក​មួយ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រ​ជា​ពល​រដ្ឋ​​ រួម​និង​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​នៅ​ស្រុក​ម៉ា​ឡៃ​ជាប់​ព្រំដែន​គ្នា បាន​ធ្វើ​បុណ្យ​​ឆ្លង​កុដិ​ រួម​គ្នា​នៅ​ វត្ត​រតនះ​ម៉ា​ឡៃ  កាល​ពី​ថ្ងៃ​ទី ០៦ មេសា ២០១៤ ។

លោក​ ឯម​ សុខា អភិបាល​ស្រុក​ម៉ាឡៃ មាន​មតិ​រាយ​ការណ៏​ថា​​នៅ​ស្រុក​ម៉ាឡៃគឺ ជាស្រុក​មួយ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​ ប្រ​ជា​ពល​រដ្ឋ​៨០ ភាគរយ ប្រ​កប​ធ្វើ​ចំការ និង ប្រ​ជា​ពល​រដ្ឋ ២០​ភាគរយ​ទៀត​ធ្វើ​ស្រែ ហើយ​ច្រក​សេដ្ឋ​កិច្ច​ដែល​មាន​ការ​ដោះ​ដូរ​ទំនិញ រវាង​ប្រ​ទេស​ទាំង​ពីរ ដែល​ធ្វើឱ្យ​ជីវភាព​ប្រ​ជា​ពលរដ្ឋ​នៅ​តំបន់នោះ​មានទំនាក់ទំនង​ល្អ រវាង​កម្ពុជា​ថៃ ព្រោះ​តែ​កាន់​ព្រះ​ពុទ្ធ​សានា​ ដូច​គ្នា​ ទើប​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​បុណ្យ ឆ្លង​កុដ​រួម​គ្នា នៅ​វត្ត​ រតនះ​ម៉ា​ឡៃ ដើម្បី​សម្ភោធ ដាក់​ឱ្យ​ប្រើ​ប្រាស់ ហើយ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ និង​ទា​ហាន​ឈុត​ខ្មៅ​ថៃ បាន​ចូល​ធ្វើ​បុណ្យ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុ​ជា​នេះ​គឺ​ជា​ប្រ​ពៃ​ណី​ទៅ​ហើយ ។

លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​កើត​សរសើរ​ចំពោះ​បង​ប្អូន​នៅ​ស្រុក​ម៉ាឡៃ ដែល​មាន​ទំនាក់ទំនង​ល្អ ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ថៃ ដែល​ជា​ប្រ​ទេស​ជិត​ខាង ។ក្នុង​នាម​ជា​អាជ្ញាធម៌​នៅ ពេល​ធ្វើ​បុណ្យ​ឆ្លង​កុដិ​នៅ​វត្ត​រតនះ​ម៉ាឡៃនេះ​ឃើញ​មាន​ប្រ​ជា​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ធ្វើ​បុណ្យ ដាក់ទាន​រួម​គ្នា​ ។

នៅក្នុង​ពិធី​នោះ​ដែរ គេ​ឃើញ​មាន​វត្ត​មាន លោក ទេព ឃុន​ណាល់​ទី​ប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុនសែន និង​លោក គាត​រស្មី​ទី​ប្រឹក្សា​ ឧបនាយករដ្ឋ​មន្រ្តី ព្រមទាំង​មន្រ្តី រាជការ ប្រ​ជា​ពលរដ្ឋ សិស្សានុសិស្ស​ និងប្រជា​ពល​រដ្ឋ​រួម​ជា​មួយ ទា​ហ៊ាន​ឈុត​ខ្មៅ​ចូល​រួម​ផង​ដែរ ។