ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​បដិសេធ​នាង​អូ រស្មី ​សុំនៅ​ក្រៅឃុំ តារា​ចម្រៀង​រូបនេះជាប់​ចោទប្រព្រឹត្ត​សញ្ចារ​កម្ម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ មេសា​ បាន​សម្រេច​តម្កល់​ការ​ឃុំ​ខ្លួន​នាង​អូ រស្មី​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ឆ្លង​ដែន​ និង​រៃមាស​ តាម​ការ​សម្រេច​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដដែល​ ពោល​គឺ​មិន​អនុញ្ញាត​ឱ្យ​នាង​បាន​នៅ​ក្រៅ​ឃុំ​ទេ​ ។​ សាលា​ឧទ្ធរណ៍​សម្រេច​ដូច្នេះ​ មាន​ន័យ​ថា​ ដើម្បី​ទុក​ពេល​ឱ្យ​សាលា​ដំបូង​បើក​សវនា​ការ​លើ​អង្គ​សេចក្តី​ ហើយ​បើ​អនុញ្ញាត​ឱ្យ​នាង​នៅ​ក្រៅ​ឃុំ​នោះ​ វា​អាច​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​ ។

រាជធានីភ្នំពេញ​ ៖ សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ មេសា​ បាន​សម្រេច​តម្កល់​ការ​ឃុំ​ខ្លួន​នាង​អូ រស្មី​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ឆ្លង​ដែន​ និង​រៃមាស​ តាម​ការ​សម្រេច​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដដែល​ ពោល​គឺ​មិន​អនុញ្ញាត​ឱ្យ​នាង​បាន​នៅ​ក្រៅ​ឃុំ​ទេ​ ។​ សាលា​ឧទ្ធរណ៍​សម្រេច​ដូច្នេះ​ មាន​ន័យ​ថា​ ដើម្បី​ទុក​ពេល​ឱ្យ​សាលា​ដំបូង​បើក​សវនា​ការ​លើ​អង្គ​សេចក្តី​ ហើយ​បើ​អនុញ្ញាត​ឱ្យ​នាង​នៅ​ក្រៅ​ឃុំ​នោះ​ វា​អាច​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​ ។​

គួរ​បញ្ជាក់​ថា​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ឆ្លង​ដែន​ និង​រៃ​មាស​ នាង​អូ រស្មី​ ត្រូវ​បាន​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ មករា​ កន្លង​មក​ ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អូស​ទាញ​ពេស្យា​ចារ​កុមារ​ជា​អនីតិ​ជន​ ឱ្យ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ និង​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ ទាក់​ទិន​នឹង​ជន​រង​គ្រោះ​ ។​ នាង​អូ​ រស្មី​ អាយុ​៣៦​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​៨៦​ ផ្លូវ​លេខ​២​ ក្នុង​បុរី​ពិភព​ថ្មី​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ការ​ឃាត់​ខ្លួន​តារា​ចម្រៀង​រូប​នេះ​ ត្រូវ​បាន​លោក​វរ​សេនីយ៍​ទោ​ កែវ​ ធា​ នាយ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​នេះ​ គឺ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​ក្មេង​ស្រី​ ព្រម​ទាំង​មាន​ការ​សម្រប​សម្រួល​ពី​សំណាក់​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ ។

ក្នុង​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​ បាន​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​១៥​ មករា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃ​ត្រង់​ កូន​ស្រី​គាត់​អាយុ​១៤​ឆ្នាំ​ ម្នាក់​នេះ​ បាន​ចេញ​ពី​ផ្ទះ​ទៅ​សាលា​រៀន​ ។​ លុះ​ដល់​ម៉ោង​៥​ និង​៥២​នាទី​ល្ងាច​ ថ្ងៃ​ដដែល​ នាង​បាន​ទូរ​ស័ព្ទ​ប្រាប់​មក​គាត់​ជា​ម្តាយ​ថា​ ទៅ​យក​ខ្សែ​ដៃ​ពី​តារា​ចម្រៀង​អូ​ រស្មី​ នៅ​សណ្ឋា​គារ​មួយ​ រួច​ហើយ​នាង​អូ​ រស្មី​ បាន​ឃាត់​នាង​ឱ្យ​នៅ​ដេក​ជាមួយ​នាង​១យប់​ ពេល​នោះ​គាត់​ជា​ម្តាយ​មិន​អនុញ្ញាត​ឱ្យ​កូន​នៅ​ដេក​ទេ​ ស្រាប់​តែ​មាន​ការ​បិទ​ទូរ​ស័ព្ទ​បាត់​ការ​ទាក់​ទង​​ ។​ លុះ​នៅ​ថ្ងៃ​ទី​១៦​ មករា​ វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ នាង​អូ​ រស្មី​ បាន​យក​ទូរ​ស័ព្ទ​ដៃ​កូន​ស្រី​គាត់​ហៅ​ចូល​មក​កូន​ប្រុស​គាត់​ដោយ​ប្រាប់​ថា​ កូន​ស្រី​របស់​គាត់​ បាន​ដើរ​លេង​នៅ​កោះ​ពេជ្រ​ ហើយ​ភ្លេច​ទូរ​ស័ព្ទ​ដៃ​នៅ​នឹង​នាង​ ។​ ពេល​ទទួល​បាន​ដំណឹង​នេះ​ អ្នក​ស្រី​ជា​ដើម​បណ្តឹង​យល់​ឃើញ​ថា​ កូន​ស្រី​គាត់​ពិត​ជា​ត្រូវ​ឈ្មោះ​អូ​ រស្មី​ អូស​ទាញ​តាម​រូប​ភាព​ណា​មួយ​ជាក់​ជា​មិន​ខាន​ ទើប​បាន​ជា​នៅ​ថ្ងៃ​ទី​១៧​ មករា​ ឆ្នាំ​២០១៤​ អ្នក​ស្រី​សម្រេច​ចិត្ត​ប្តឹង​សមត្ថ​កិច្ច​ ដើម្បី​ចាត់​ការ​លើ​រឿង​នេះ​ ខណៈ​កូន​ស្រី​អ្នក​ស្រី​មិន​ទាន់​មក​ដល់​ផ្ទះ​ ។​

បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ មករា​ កូន​ស្រី​គាត់​បាន​មក​ផ្ទះ​វិញ​ ទើប​អ្នក​ស្រី​ជា​ម្តាយ​នាំ​កូន​ទៅ​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ ដើម្បី​ប្រមូល​ផ្តុំ​ព័ត៌​មាន​ និង​ឈាន​ទៅ​ចាប់​ខ្លួន​ជន​ល្មើស​ ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ក្មេង​ស្រី​បាន​និយាយ​ថា​ នាង​បាន​ស្គាល់​ឈ្មោះ​អូ​ រស្មី​ តារា​ចម្រៀង​ប្រហែល​២ខែ​មក​ហើយ​ គឺ​តាម​រយៈ​ម្តាយ​របស់​នាង​ ។​ ពេល​ស្គាល់​តារា​ចម្រៀង​រូប​នោះ​ នាង​តែង​តែ​និយាយ​ប្រាប់​ថា​ ចង់​បាន​ល្បី​ឈ្មោះ​ដូច​គាត់​ (រស្មី)​ ដែរ​ ហើយ​នៅ​ថ្ងៃ​ទី​១៥​ មករា​ ម៉ោង​ប្រហែល​៦​ល្ងាច​ នាង​អូ​ រស្មី​ បាន​ទូរ​ស័ព្ទ​ហៅ​នាង​ទៅ​ជួប​ថា​ ទៅ​យក​ខ្សែ​ដៃ​ ទើប​នាង​ទៅ​តាម​ការ​ណាត់​ ។​ ពេល​ទៅ​ដល់​ផ្ទះ​នាង​អូ​ រស្មី​ ឃើញ​បិទ​ទ្វារ​ នាង​បានទូរ​ស័ព្ទ​តែ​ត្រូវ​អ្នក​បម្រើ​លើក​ និង​ប្រាប់​នាង​ថា​ នាង​អូ​ រស្មី​ ទៅ​ហាត់​ប្រាណ​ ។​ ពេល​នាង​ចាំ​បន្តិច​ ទើប​ឃើញ​ឈ្មោះ​អូ​ រស្មី​ មក​ដល់​ និង​ឱ្យ​ប្រាក់​នាង​១០ដុល្លារ​ ដើម្បី​ឱ្យ​ថ្លៃ​ម៉ូតូ​ឌុប​ រួច​ឈ្មោះ​អូ​ រស្មី​ បាន​ឱ្យ​នាង​ឡើង​ជិះ​រថយន្ត​ទៅ​ជាមួយ​ទៅ​ហូប​សាច់​គោ​អាំង​ នៅ​ជិត​សណ្ឋា​គារ​អង្គរ​ ម្តុំ​ផ្សារ​កណ្តាល​ ។​

ពេល​ទៅ​ដល់​មុខ​ហាង​លក់​សាច់​គោ​អាំង​ បាន​ជួប​បុរស​ចំណាស់​ម្នាក់​រាង​ខ្ពស់​ ក្បាល​ទំពែក​ អាយុ​ជាង​៥០​ឆ្នាំ​ មើល​ទៅ​ហាក់​ដូច​ជា​អាណិក​ជន​ ហើយ​ឈ្មោះ​អូ​ រស្មី​ បាន​និយាយ​ជាមួយ​បុរស​នោះ​ជា​ច្រើន​ រួច​ប្រាប់​នាង​វិញ​ថា​ បើ​ព្រម​ទៅ​ដេក​ជាមួយ​បុរស​នោះ​ គាត់​នឹង​ជួយ​ឱ្យ​ក្លាយ​ជា​តារា​ និង​ជា​អ្នក​ចម្រៀង​ដ៏​ល្បី​ តែ​ហាម​មិន​ឱ្យ​ប្រាប់​ម្តាយ​នាង​ជា​ដាច់​ខាត។​ ក្រោយ​ពី​ហូប​សាច់​គោ​រួច​ ឈ្មោះ​អូ​ រស្មី​ បាន​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ រួច​បាន​ទូរ​ស័ព្ទ​ហៅ​បុរស​ចំណាស់​ម្នាក់​នោះ​ ឱ្យ​មក​តាម​ក្រោយ​ ពោល​គឺ​ចាប់​ពី​យប់​ថ្ងៃ​ទី​១៥​ មករា​ និង​ថ្ងៃ​ទី​១៦​ មករា​ រូប​នាង​ និង​បុរស​ចំណាស់​នោះ​ បាន​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​ ។​ តាម​ការ​អះ​អាង​ថា​ បទ​ល្មើស​នេះ​ប្រព្រឹត្ត​នៅ​បន្ទប់​ឡៅ​តឿ​ផ្ទះ​របស់​នាង​អូ​ រស្មី​ តែ​ម្តង​ ដែល​គេ​មិន​ឱ្យ​ចេញ​ទៅ​ណា​បាន​ទេ​ ។​ រឿង​រ៉ាវ​ដែល​នាង​បាន​មក​ដល់​ផ្ទះ​នោះ​ គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ មករា​ នាង​បាន​ឮ​ឈ្មោះ​អូ​ រស្មី​ និយាយ​ទូរ​ស័ព្ទ​​ជាមួយ​ម្តាយ​​នាង​ជជែក​គ្នា​ខ្លាំងៗ​​ ស្រាប់តែ​ឈ្មោះអូ រស្មី​​ បាន​បើក​រថយន្ត​​ដឹក​នាង​​​ និង​បុរស​ចំណាស់​នោះ​​ចេញ​ពីផ្ទះ​ ហើយ​ឱ្យ​បុរស​នោះ​ចុះ​​នៅ​មុខ​ខ្លោង​ទ្វារ​បុរី ចំណែក​នាង​​ដឹក​យក​ទៅ​ទម្លាក់​ចោល​​នៅ​ម្តុំ​ប៊ូល​ឌិញ​ ខណ្ឌ​ចំការ​មន​​​ និង​ជិះ​ម៉ូតូ​ឌុប​ទៅ​ផ្ទះ​​ទាំង​ក្តី​ឈឺ​ចាប់​​ ។

​នៅ​ចំពោះ​មុខ​​​សមត្ថ​កិច្ច នាង​អូ រស្មី បាន​បដិសេធ​​រាល់​ការ​ចោទ​ប្រកាន់​​នោះ​​ ដោយ​អះ​អាង​ថា នេះ​ជា​គម្រោង​របស់​​ស្ត្រី​ជា​ម្តាយ​​​ ដែល​គាត់​​មាន​បញ្ហា​រឿង​ផ្សេង​ជាមួយ​នាង​​ ទើប​រៀប​ចំ​​​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន ។ ទោះ​ជា​យ៉ាង​ណា​​​ តារា​ចម្រៀង​កូន​មួយ​រូប​នេះ​ រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​អូស​ទាញ​​ពេស្យា​ចារ​​កុមារ​​​ បើតាម​​ច្បាប់ត្រូវ​បង្ខំ​រូប​កាយ​ដាក់​ពន្ធ​នាគារ​​ពី​៧​ឆ្នាំ​ ទៅ​១៥​ឆ្នាំ​ ។ តារា​ចម្រៀង​ អូ រស្មី ត្រូវ​​​​សមត្ថ​កិច្ច​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​​រាជ​ធានី​​​ភ្នំពេញ​ កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៩ មករា​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ។ ​តំណាង​អយ្យ​ការ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​​​ លោកខៀវ ផល្លា​ ព្រះ​រាជ​អាជ្ញា​​រង​ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មករា បាន​សម្រេច​ចោទ​ប្រកាន់​​តារា​ចម្រៀង​កូន​មួយ​ នាងអូ រស្មី អាយុ​៣៦​ឆ្នាំ​ ជា​ផ្លូវ​ការ​ចំនួន​២​បទ​ល្មើស​គឺ​ ទី​១​-​អំពើ​ជួញ​ដូរ​មនុស្ស​ដោយ​មាន​គោល​ដៅ​ តាម​​មាត្រា​១០​ និង​បទ​ល្មើស​ទី​២​-​សញ្ចារ​កម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​២៨​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាបអំពើ​ជួញ​ដូរ​មនុស្ស​ និង​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ ។​

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​ និង​ដល់ម៉ោង​មន្ដ្រី​រាជ​ការ​សម្រាក​ពី​ការ​ងារ​ តារា​ចម្រៀង​អូ​ រស្មី​ ត្រូវ​បាន​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​រាជ​ធានី​ភ្នំពេញ​ នាំ​ទៅ​កាន់​ការិយា​ល័យ​វិញ​ ដើម្បី​រង់​ចាំ​ពេល​ម៉ោង​ចូល​ធ្វើ​ការ​ ដែល​សំណុំ​រឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ ។ លោក​វរសេនីយ៍​ទោ​ កែវ​ ធា​ នាយ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ ពារ​អនីតិជន​រាជ​ធានីភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ ករណី​តារា​ចម្រៀង​នាង​អូ​ រស្មី​ ត្រូវ​បាន​នាំ​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មករា​ ឆ្នាំ​២០១៤​ ៕​