ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ចោរលួច​ប្រាក់ចំណង​ដៃតាម​រោង​ការ ទិញ​ផ្ទះរាប់​មឺុន​ដុល្លារ

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​ដែល​ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ចាត់​ទុក​ថា ជា​កំពូល​ចោរ​លួច​លុយ​ចំណងដៃ​នៅ​តាមរោង​ការ​​នានា​កន្លង​មក​នោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​​ និង​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន​បន្ទាប់​ពី​ជន​នោះ​ឡើង​ទៅ​លើ​ផ្ទះ​រើ​កកាយ​រក​ប្រាក់​ចំណង​ដៃ​ ហើយ​ត្រូវ​ម្ចាស់​​ផ្ទះ​ភ្ញាក់​ទាន់​ព្រួតគ្នាវាយ​ធ្លាក់​ពី​លើ​​ផ្ទះ​ ។​

ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​ដែល​ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ចាត់​ទុក​ថា ជា​កំពូល​ចោរ​លួច​លុយ​ចំណងដៃ​នៅ​តាមរោង​ការ​​នានា​កន្លង​មក​នោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​​ និង​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន​បន្ទាប់​ពី​ជន​នោះ​ឡើង​ទៅ​លើ​ផ្ទះ​រើ​កកាយ​រក​ប្រាក់​ចំណង​ដៃ​ ហើយ​ត្រូវ​ម្ចាស់​​ផ្ទះ​ភ្ញាក់​ទាន់​ព្រួតគ្នាវាយ​ធ្លាក់​ពី​លើ​​ផ្ទះ​ ។​

បុរស​ជាប់​ចោទ​រូប​នេះ​ឈ្មោះ ឡាយ​ ផៃ អាយុ​៤១​ឆ្នាំ​ ទីលំនៅ​ និង​មុខ​របរ​​មិនពិត​ប្រាកដ​  ត្រូវ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៦ មេសា​ ត្រង់​ចំណុច​មុខ​បុ៉ស្តិ៍​ប៉ូលិស​រដ្ឋ​បាល​ឃុំ​ជ្រៃ​ ក្នុង​ស្រុក​ស្វាយ​អន្ទរ​ ។​ តាម​លោក​វរ​សេនីយ៍​ឯក សេង​ សុភ័ក្ត្រ ស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា​ ជន​ឈ្មោះ ឡាយ​ ផៃ​ នេះ​គឺ​ជា​ចោរ​ដែល​​ល្បី​ល្បាញ​ខាង​ដើរ​លួច​ប្រាក់​ចំណងដៃ​នៅតាម​រោង​ការ​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​៣​ដង​រួច​មក​ហើយ​ដែរ ។

ពេល​ត្រូវ​ចាប់​ខ្លួនបាន​លើក​នេះ​ ​ជន​ឈ្មោះ​ ឡាយ​ ផៃ សារភាព​ថា​ ខ្លួន​បាន​ធ្វើ​សកម្ម​ភាព​ដើរ​​លួច​លុយ​ចំណង​ដៃ​តាម​រោង​ការ​​នានា​រហូត​ដល់​ទៅ​៨​ខេត្ត-​ក្រុង​ តែ​គេចាប់​មិន​ដែល​បាន​ទេ ព្រោះ​ខ្លួន​មាន​វិធី​សាស្ត្រ​លួច​ខ្ពស់​ ។ នៅ​មុន​ពេល​ចាប់​ខ្លួន​បាន​ ជន​នេះ​បាន​ឡើង​លើ​​ផ្ទះ​មង្គល​ការ​មួយ​​កន្លែង​នៅ​ភូមិ​ឆ្កែ​កូន​ ឃុំ​ជា​ខ្លាង​ ស្រុក​​ស្វាយ​អន្ទរ បុ៉ន​ប៉ង​លួច​យកប្រាក់​ចំណងដៃ​ បុ៉ន្តែ​ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់​ស្រែក​ឆោឡោ និង​ព្រួតគ្នាវាយ​ធ្លាក់​ពី​លើ​ផ្ទះ​ ហើយ​ជន​នេះ​បាន​រត់​កាត់​មុខ​បុ៉ស្តិ៍​រដ្ឋ​បាល​ឃុំ​ជ្រៃ​ ក៏​ត្រូវ​ប៉ូលិស​និងប្រជាពល​រដ្ឋ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។​

យោងតាម​ចម្លើយ​សារ​ភាព​ត្រួសៗ​របស់​ជន​ឈ្មោះ​ ឡាយ ផៃ​ សមត្ថ​កិច្ច​បាន​ចុះទៅ​ធ្វើ​ការ​ឆែក​ឆេរ​នៅ​ផ្ទះ​របស់​ជន​នេះ​ដែល​ស្ថិត​នៅ​ភូមិ​ជ្រៃ​វាល​ ឃុំ​ជ្រៃ រកឃើញ​វត្ថុ​តាង​ខ្លះៗ​មាន​ សម្បក​ទូរ​ស័ព្ទ​ទំនើប​ៗ​មួយ​ចំនួន​ដែល​កូន​ស្រី​របស់​ឈ្មោះ​ ឡាយ ផៃ​ ទើបតែ​យកទៅ​ច្រក​ថង់​កប់​ចោល​ក្នុង​ដី​ខាង​ក្រោយ​ផ្ទះ​ និង​មួក​កង​រាជ​​អាវុធ​ហត្ថ​មួយ​ដែល​ទទឹក​ជោក ។​ ប្រភព​ដដែល​បន្ត​ទៀត​ថា​ រយៈ​ពេល​បុ៉ន្មាន​ឆ្នាំ​មក​នេះ​ជន​ឈ្មោះ​ ឡាយ ផៃ​ បាន​ធ្វើ​សកម្ម​ភាព​ដើរ​លួច​គ្រប់​ទី​កន្លែង​ ហើយ​ទ្រព្យ​សម្បត្តិ​ដែល​លួច​បាន​ គឺ​យក​ទៅ​ធ្វើ​ផ្ទះ​មួយ​​កន្លែង​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៨A ស្ថិត​ក្នុង​ភូមិ​ជ្រៃ​វាល​ ឃុំ​ជ្រៃ​វាល​ ស្រុក​ស្វាយ​អន្ទរ​ អស់​តម្លៃ​៩​ម៉ឺន​ដុល្លារ​ ​ទិញ​ផ្ទះ​នៅ​ភ្នំ​ពេញ​មួយ​​កន្លែង​ ​ធ្វើ​ផ្ទះ​ក្បឿង​ឱ្យ​ម្តាយ​២​ខ្នង​ និង​ធ្វើ​ឱ្យ​ប្អូន​២​ខ្នង​ទៀត ។​

បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​ កំពូល​ចោរ​ខាង​លើ​​នេះ​ត្រូវ​បានសមត្ថ​កិច្ច​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការ​​​ដ្ឋាន​នគរបាលខេត្ត​ និង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ៕​