ពិត​មែន​! ញ៉ាំ​អាហារ​ទាំង​នេះ ជួយ​ទប់​ទល់​​នឹង​បញ្ហា​ស្ត្រេ​សបាន


ប្រឈម​មុខ​នឹង​បញ្ហា​ស្ត្រេ​ស គឺ​មិនល្អ​សោះឡើយ​សម្រាប់​មនុស្ស​គ្រប់​រូប​។ ក្រៅពី​ប៉ះពាល់​ដល់​អារម្មណ៍ ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជះ​ឥទ្ធិពល​គួរ​អោយ​ព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ បេះដូង
ឆ្អឹង សម្ពាធ​ឈាម និង​ប្រសិទ្ធិ​ភាព​ខួរក្បាល​ផង​ដែរ​។ វី​ធី​ដ៏​ល្អ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​សម្រាក​អោយ​បាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​។ ទោះជា​យ៉ាងណា ក៏​នៅ​មាន​អារម្មណ៍​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​បំបាត់​ស្ត្រេ​សបាន​យ៉ាង​ប្រសើរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជួយ​បំបាត់​ស្ត្រេ​ស​ឆាប់រហ័ស?

កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ទប់ទល់​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖

១. តែ​បៃតង ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អារម្មណ៍​។ វា​មាន​ឥទ្ធិពល​លើ​ផ្លូវចិត្ត និង​រាង​កាយ ដោយ​ការ​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ គឺ​អាច​ផ្ដល់​នូវ​សុខភាព​ល្អ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​តែ​បៃតង អ្នក​អាច​ទទួលទាន​តែ​ខ្មៅ​ជំនួស​វិញ ដោយ​វា​មាន​ឥទ្ធិពល​ល្អ​ដូច​គ្នា​។ តែ​បៃតង​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​។

២. ត្រី​សម្បូរ​ខ្លាញ់ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​រាង​កាយ រួម​ទាំង​អារម្មណ៍​។ ត្រី​សម្បូរ​ខ្លាញ់​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​រីករាយ serotonin នៃ​ខួរក្បាល​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស្ត្រេ​ស​។

៣. សូកូឡា​ខ្មៅ ៖ សូកូឡា​ខ្មៅ គឺ​មាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុង​ការ​បង្កើន​នូវ​សារ​ធាតុគីមី​ផ្សេង​ៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​។ គ្រាន់តែ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាង​ហោច​ណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់។

៤. តែ​រុក្ខជាតិ ៖ មាន​តែ​រុក្ខជាតិ​ច្រើន​ប្រភេទ​ណាស់​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ក៏​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​លើ​សុខភាព​ផ្លូវចិត្ត​និង​រាង​កាយ​ផង​ដែរ​។​ឧទាហរណ៍ តែ​ខ្ញី​និង​តែ​រមៀត​ជួយ​កាត់​បន្ថយ​ការ​រលាក​ដែល​បង្ក​ឡើង​ដោយសារ​ស្ត្រេ​ស​។

៥. ផ្លែ​ចេក ៖ ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្លែ​ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B រួម​ទាំង​សារធាតុ folate និង​វីតាមីន B6 ដែល​ជួយ​ក្នុង​ការ​ផលិត​អ័រម៉ូន serotonin បង្កើន​អារម្មណ៍ល្អ​ប្រសើរ​កាត់​បន្ថយ​ភាព​តានតឹង​។

៦. គ្រាប់​ធញ្ញជាតិ ៖ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ រក្សា​សុខភាព​ខួរក្បាល ក៏​ដូច​ជាស​សៃ​ប្រសាទ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ