ជំងឺទឹកនោមផ្អែមបង្កជាក្ដីកង្វល់នៃការរស់នៅសម្រាប់អ្នកមានបញ្ហាទឹកនោមពិសេសអ្នកធាត់ដុះពោះកំប៉ោងចាប់ពីអាយុ៤៦ឆ្នាំឡើងទៅប្រឈមនឹងបញ្ហាទឹកនោមផ្អែមប្រភទេ២ខ្ពស់បំផុត ។ ទឹកនោមផ្អែម២ប្រភេទទី១ឈ្មោះ «Le diabète insulino dépendant »DID ឬហៅថា (Diabète Maigre ) ច្រើនកើតមានជាញឹកញយនៅក្នុងវ័យក្មេង និងវ័យជំទង់ប្រមាណ១០% បណ្ដាលមកពីលំពែងដុនដាប ពុំអាចបញ្ចេញជាតិអាំងស៊ុយលីនបាន ។ ជំងឺប្រភេទនេះត្រូវការជាចាំបាច់ជាតិអាំងស៊ុយលីនជារៀងរាល់ថ្ងៃហើយការព្យាបាលត្រូវតាមដានអស់មួយជីវិតគឺជាប្រភទជំងឺធ្ងន់ធ្ងរ ។
ទី២ឈ្មោះ «Le diabète non insulino-dépen dant »DNID គឺច្រើនកើតមានជារឿយៗ៩០%លើមនុស្សធាត់ចាប់ពីអាយុ៤៦ឆ្នាំឡើងទៅ ។ ជំងឺនេះលំពែងអាចបញ្ចេញInsuline ជានិច្ចកាលមួយចំនួនដែរ ប៉ុន្តែជាតិInsuline នេះជួបនូវប្រសិទ្ធភាពថយទៅៗ ។
ខាងក្រោមនេះជាអាការៈអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ៖
១- បត់ជើងតូចជាញឹកញាប់
២- ឃ្លានខុសប្រក្រតី ឬបរិភោគគ្មានចម្ងាញ់
៣- អស់កម្លាំងខុសពីធម្មតា ភាពខ្សោយ
៤- ស្រវាំងភ្នែក
៥- ស្រេកទឹកហួសប្រមាណ
៦- ខ្យល់ដង្ហើមចេញសាបឈ្លេម
៧-ការចុះស្គម និងមិនទាន់ព្យាបាលបាន
៨- ភាពឆាប់ខឹងឆេវឆាវ
ចំពោះស្ត្រីដែលមាន គភ៌អាយុចន្លោះពី២៥ឆ្នាំទៅ៣៥ឆ្នាំ កើតជំងឺទឹកនោមផ្អែមចាប់ពីត្រីមាសទី២ ទៅត្រីមាសទី៣ មានអាការៈហើមជើង ទឹកនោមផ្អែម ជំងឺប្រភេទនេះភាសាបារាំងហៅថា Le diabète gestationnel ។
ស្ត្រីដែលមានគភ៌ប្រឈមមុខនឹងវិបត្តិដូចខាងក្រោម ៖
១-បង្ករោគតាមទឹកមូត្រ
២- សម្ពាធឈាមខ្ពស់ ហើយហើម (ជាញឹកញាប់ករណីទឹកនោមផ្អែមកើតឡើងពេលមានគភ៌)
៣-ការសម្រាលកូនអាចឆ្ពោះទៅកូនកើតមិនគ្រប់ខែ
៤-ការសម្រាលកូនអាចឆ្ពោះទៅមានអាការៈវះកាត់យកកូនចេញ(ដោយទារកមានមាឌធំធាត់)
៥-អាចឆ្ពោះទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី២
រីឯទារកវិញអាចប្រឈមមុខដូចតទៅ ៖
១- អាចខ្វះជាតិស្ករពីកំណើត
២- កើតជំងឺខាន់លឿងពីកំណើត
៣- ខ្វះជាតិកាល់ស្យូមក្នុងឈាម
៤- ដកដង្ហើមខុសប្រក្រតី
៥- អាចឆ្ពោះទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី២
អាការៈស្ត្រីដែលមានគភ៌កើតជំងឺទឹកនោមផ្អែមមាន ៖
– អស់កម្លាំងខុសពីធម្មតាសម្រាប់ស្ត្រីដែលមានគភ៌
– ការបត់ជើងតូចច្រើនដង
– ស្រេកទឹកហួសប្រមាណ
ជំងឺនេះអាចបាត់ទៅវិញនៅពេលសម្រាលកូនរួច ហើយមានតែ៥%ទេ ដែលកើតនៅលើស្ត្រីមានគភ៌ ។
ការព្យាបាលជំងឺទឹកនោមផ្អែមត្រូវពិសាថ្នាំឱ្យទៀងទាត់ បរិភោគអាហារណាខ្វះកាល់ឡូរី បន្ថយជាតិស្ករ ហាត់ប្រាណឱ្យបាន៣០ទៅ៤៥នាទី ហើយដើរឱ្យបាន២គីឡូម៉ែត្រក្នុង១ថ្ងៃ ។ ពុំចាំបាច់រត់នាំឱ្យបេះដូងមានផលប្រតិកម្ម កីឡាដែលល្អជាងគេគឺកីឡាហែលទឹក ។ ការព្យាបាលជំងឺទឹកនោមផ្អែមកន្លងមកវេជ្ជបណ្ឌិតច្រើនឱ្យថ្នាំ Molécule ពីរយ៉ាង Biguanide និងSulfamide ឃើញថា ការប្រើប្រាស់ថ្នាំសារធាតុBiguanide ច្រើននាំឱ្យប៉ះពាល់ដល់ថ្លើម ព្រោះថ្នាំBiguanide គឺថាសកម្មភាពរបស់វាគ្រាន់តែបន្ថយការផលិតជាតិស្ករតាមថ្លើមនិងការស្រូបចូលជាតិស្ករទៅលើប្រព័ន្ធនៃពោះវៀន។ យើងអាចប្រើប្រាស់ឱសថផលិតពីរុក្ខជាតិពីFénugrec ឬ Olivier ហើយប្រើប្រាស់បន្ថែមថ្នាំសារធាតុSulfamide ដែលថ្នាំនេះមានមុខងារគ្រាន់តែលើកតម្កើងការបញ្ចេញInsuline តាមលំពែង ៕
ចែករំលែកព័តមាននេះ