ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ដែល​អ្នក​គួរ​បង្រៀន​កូន​ឱ្យ​ក្លាយជា​សហគ្រិន

4 ឆ្នាំ មុន

យោង​តាម​លោក Mark Cuban ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​គួរតែ​គិត​ឲ្យ​ដូច​សហគ្រិន​តាំងពី​តូច ព្រោះ​ជំនាញ​ទាំងនោះ​អាច​ជួយ​ពួក​គេ​ក្នុង​មួយ​ជីវិត ហើយ​វា​មិន​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​ឡើយ ។ លោក​បាន​សរសេរ​ពី​គំនិត​នេះ ក្នុង​សៀវភៅ​មួយ​ដែល​លោក​បាន​ចូលរួម​និពន្ធ​ជាមួយនឹង​សហគ្រិន​ពីរ​រូប​ទៀត​ដែល​មាន​ចំណងជើង​ថា…

យោង​តាម​លោក Mark Cuban ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​គួរតែ​គិត​ឲ្យ​ដូច​សហគ្រិន​តាំងពី​តូច ព្រោះ​ជំនាញ​ទាំងនោះ​អាច​ជួយ​ពួក​គេ​ក្នុង​មួយ​ជីវិត ហើយ​វា​មិន​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​ឡើយ ។ លោក​បាន​សរសេរ​ពី​គំនិត​នេះ ក្នុង​សៀវភៅ​មួយ​ដែល​លោក​បាន​ចូលរួម​និពន្ធ​ជាមួយនឹង​សហគ្រិន​ពីរ​រូប​ទៀត​ដែល​មាន​ចំណងជើង​ថា Kid Start-Up: How You Can be an Entrepreneur ។

លោក Cuban បាន​បន្ត​បកស្រាយ​ថា សហគ្រិន​ដឹង​ពី​វិធី​សម្រប​ខ្លួន​ទៅ​នឹង​បញ្ហា​ថ្មី​ៗ ហើយ​ពួក​គេ​ក៏​ចេះ​កំណត់​គោលដៅ​ព្រមទាំង​បង្កើន​ផែនការ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​ដែរ ។
Ian McCue ដែល​មាន​អាយុ​១៦​ឆ្នាំ ជា​អ្នកចូលរួម​និពន្ធ​សៀវភៅ​ខាងលើ និង​ជា​ស្ថាបនិក​ព្រមទាំង​នាយក​ក្រុមហ៊ុន Spark Skil យល់​ស្រប​នឹង​គំនិត​ខាងលើ​របស់​លោក Cuban និង​បាន​បន្ត​ថា ការ​មាន​ភាព​សកម្ម និង​ការ​ចេះ​បង្កើត​ឱកាស គឺជា​កត្តា​សំខាន់​ដែល​នាំ​យក​ភាព​ជោគជ័យ​មិន​ថា អ្នក​កំពុង​តែ​បន្ត​ការ​សិក្សា​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ឬ​កំពុង​តែ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ទេ ។ Shaan Patel ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Prep Expert បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ជា​សហគ្រិន​មួយ​រូប​ក្នុង​ពេល​វ័យក្មេង​ក៏​បង្រៀន​មនុស្ស​ពី​ការ​បរាជ័យ​ដែរ ព្រោះ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទៅ​អ្នក​នឹង​ជួប​ផលវិបាក​ច្រើន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​បរាជ័យ ។

លោក Cuban ក៏​ជា​មនុស្ស​ដែល​មាន​ភាព​ជា​សហគ្រិន​តាំងពី​នៅ​វ័យក្មេង​ផង​ដែរ ។ បន្ទាប់​ពី​ឪពុក​របស់​លោក​មិន​ទិញ​ស្បែកជើង​ឲ្យ​លោក​នៅ​អាយុ​១២​ឆ្នាំ លោក Cuban បាន​ដើរ​លក់​កា​តាម​នៅ​ម្តុំ​ផ្ទះ​របស់​លោក​ដើម្បី​ប្រមូល​ថវិកា ។

នៅ​អាយុ​១៦​ឆ្នាំ លោក​បាន​ចាប់ផ្តើម​ប្រមូល និង​លក់​តែម ដែល​បង្រៀន​លោក​ពី​ភាព​ខ្វះខាត តម្រូវការ និង​ការ​កំណត់​តម្លៃ​ជាដើម ។ សម្រាប់​មនុស្ស​នៅ​វ័យក្មេង​ដែល​ចង់​រៀនសូត្រ​ពី​សហគ្រិនភាព លោក Cuban បាន​ចែករំលែក​មក​ថា «​រៀន​អ្វី​ដែល​អ្នក​គិត​ថា​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ការ​ស្វែងរក​ចំណេះដឹង​បើកឱកាស​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​គិត​មិន​ដល់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ