ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ល្បិច​កុហក​ខ្លួនឯង​ដែល​សហគ្រិន​ជោគជ័យ​តែងតែ​ប្រើ !

4 ឆ្នាំ មុន

លោក Mark Cuban ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ចែករំលែក​គំនិត​មួយ​ថា អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​កុហក​ខ្លួនឯង ដើម្បី​ធ្វើ​ជា​សហគ្រិន​មួយ​រូប ។ លោក​បាន​លើក​ឡើង​កាលពី​ខែមេសា​នៅ Dallas Startup…

លោក Mark Cuban ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ចែករំលែក​គំនិត​មួយ​ថា អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​កុហក​ខ្លួនឯង ដើម្បី​ធ្វើ​ជា​សហគ្រិន​មួយ​រូប ។ លោក​បាន​លើក​ឡើង​កាលពី​ខែមេសា​នៅ Dallas Startup Week ថា «​អ្វី​ដែល​សហគ្រិន​ដូច​ពួក​យើង​ទាំងអស់​តែងតែ​ធ្វើ គឺ​ពួក​យើង​កុហក​ខ្លួនឯង​» ។

លោក Cuban បាន​បន្ត​បកស្រាយ​ទៀត​ថា សហគ្រិន​ភាគច្រើន​ភ័យ​ខ្លាច​ណាស់​ពេល​ដែល​ឈាន​ជំហាន​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​រហូត​ដល់​ពួក​គេ​ត្រូវ​កុហក​ខ្លួនឯង​ដើម្បី​ជំរុញ​ខ្លួន​ឲ្យ​ដើរទៅ​មុខ ។ នៅ​ក្រោយ​របាំងមុខ​សហគ្រិន​ដែល​មាន​ភាព​ជឿជាក់​នោះ​ប្រហែលជា​មនុស្ស​ម្នាក់​ដែល​មានគំនិត​ចង់​បើក​អាជីវកម្ម ប៉ុន្តែ​មិន​អាច​បញ្ចុះបញ្ចូល​ខ្លួនឯង​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​វា​ឲ្យ​ក្លាយជា​ការ​ពិត​ឡើយ ។

ក្នុង​ករណី​របស់​លោក Cuban វិញ លោក​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន​មុន​ពេល​ក្លាយជា​មហាសេដ្ឋី​ដែល​ទទួល​បានការ​គោរព​ពី​មនុស្ស​ជា​ច្រើន​ដូច​សព្វ​ថ្ងៃនេះ ។ ពេល​ដែល​លោក​មក​ដល់ទី​ក្រុង Dallas នៅ​អាយុ ២៣​ឆ្នាំ ក្នុង​ហោប៉ៅ​របស់​លោក​មាន​តែ​ប្រាក់ ៦០​ដុល្លារ​ប៉ុណ្ណោះ ហើយ​លោក​ថែម​ទាំង​ត្រូវ​បាន​ក្រុមហ៊ុន​លក់ Software មួយ​បញ្ឈប់​ការងារ​ទៀត ។
យ៉ាងណា​ក្តី លោក​មិន​អនុញ្ញាត​ឲ្យ​ស្ថាន​ការ​មិនល្អ​របស់​លោក​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​ខ្លួន​ឡើយ ។ មិនយូរ​ប៉ុន្មាន​លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន MicroSolutions ដែល​លោក​លក់​ចេញ​ក្នុង​ឆ្នាំ ១៩៩០ ក្នុង​តម្លៃ ៦​លាន​ដុល្លារ ។

លោក Cuban បាន​កត់សម្គាល់​យ៉ាង​ច្បាស់​ថា បើ​ទោះជា​អ្នក​ត្រូវ​តែ​កុហក​ខ្លួនឯង​ពិតមែន​ក្តី​ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង សហគ្រិន​នៅ​តែ​ត្រូវ​ដឹង​ពី​ពេល​ដែល​អ្នក​ត្រូវ​កុហក​ខ្លួនឯង និង​ពេល​ដែល​អ្នក​ត្រូវ​តែ​ស្មោះត្រង់​ព្រោះ​អាជីវករ​គ្រប់​រូប​ត្រូវ​តែ​រក​លំនឹង​ភាព​រវាង​ការ​ជឿជាក់​លើ​គំនិត​របស់​ខ្លួន និង​ការ​មើលឃើញ​តថភាព​ពិត​ជាក់ស្តែង ។

លោក​បាន​បន្ត​ថា អ្នក​ត្រូវ​តែ​មើលទៅ​កាន់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​អ្នក​បង្កើត រួច​និយាយ​ដោយ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង​ថា តើ​អ្នក​ធ្វើ​ល្អ​ត្រង់​ណា និង​អ្នក​ធ្វើ​មិន​បាន​ល្អ​ត្រង់​ណា រួច​រក​វិធី​ដើម្បី​បង្កើន​គុណភាព និង​ដោះស្រាយ​បញ្ហា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ