ទម្លាប់អាក្រក់ ៣ ដែលមហាសេដ្ឋីបោះបង់ចោល
ទម្លាប់គឺពិតជាមានឥទ្ធិពលណាស់ ប៉ុន្តែមិនមែនទម្លាប់ទាំងអស់តែងតែល្អទេ ។ ហើយការមានទម្លាប់អាក្រក់ៗអាចក្លាយជាឧបសគ្គមួយរារាំងអ្នកមិនឲ្យជោគជ័យផងដែរ ។ លោក Bill Gates, Elon Musk…
ទម្លាប់គឺពិតជាមានឥទ្ធិពលណាស់ ប៉ុន្តែមិនមែនទម្លាប់ទាំងអស់តែងតែល្អទេ ។ ហើយការមានទម្លាប់អាក្រក់ៗអាចក្លាយជាឧបសគ្គមួយរារាំងអ្នកមិនឲ្យជោគជ័យផងដែរ ។ លោក Bill Gates, Elon Musk…
ទម្លាប់គឺពិតជាមានឥទ្ធិពលណាស់ ប៉ុន្តែមិនមែនទម្លាប់ទាំងអស់តែងតែល្អទេ ។ ហើយការមានទម្លាប់អាក្រក់ៗអាចក្លាយជាឧបសគ្គមួយរារាំងអ្នកមិនឲ្យជោគជ័យផងដែរ ។ លោក Bill Gates, Elon Musk និង Mark Cuban ដែលជាមហាសេដ្ឋីធំៗក៏មានទម្លាប់អាក្រក់ៗដែលពួកលោកត្រូវបោះបង់ចោលមុនពេលក្លាយជាមនុស្សជោគជ័យដូចសព្វថ្ងៃដែរ ។
១. លោក Bill Gates ៖ លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាមនុស្សដែលចូលចិត្តទុកការងាររហូតដល់ជិតដល់ពេលកំណត់ទើបធ្វើ ជាពិសេសនៅពេលដែលលោកកំពុងជានិស្សិតនៅសាកលវិទ្យាល័យ Harvard University ។ ប៉ុន្តែពេលដែលលោកចូលក្នុងពិភពអាជីវកម្ម លោកបានរៀនសូត្រពីសារៈសំខាន់នៃការបំពេញការងារឲ្យទាន់ពេលវេលា ។ លោកបាននិយាយថា មិនមាននរណាកោតសរសើរលោកទេ ព្រោះលោកតែងតែទុកការងាររហូតដល់នាទីចុងក្រោយ ។ ជាលទ្ធផល លោកបានប្តូរទម្លាប់នេះ និងក្លាយខ្លួនទៅជានិស្សិតដទៃដែលលោកស្គាល់នៅសាកលវិទ្យាល័យដែលតែងតែបញ្ចប់ការងារទាន់ពេលវេលាជានិច្ច ។
២. លោក Elon Musk ៖ ស្ថាបនិកក្រុមហ៊ុន Tesla មានទម្លាប់ធ្វើការ ១២០ម៉ោងក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យលោកមិនមានពេលគ្រប់គ្រាន់សម្រាប់ការចូលដំណេកឡើយ ។ ដើម្បីទប់ទល់នឹងទម្លាប់នេះ លោកធ្លាប់តែទទួលទានភេសជ្ជៈដែលមានជាតិអាហ្វេអ៊ីនជាច្រើន ។ លោកធ្លាប់និយាយកាលពីឆ្នាំ ២០១៤ ថា មានពេលខ្លះលោកផឹកភេសជ្ជៈ Diet Coke ដល់ទៅ ៨ កំប៉ុងក្នុងមួយថ្ងៃឯណោះ។ លើសពីនេះទៅទៀត លោកក៏ញៀននឹងកាហ្វេដែរ។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបានប្រាប់ថា ការទទួលទានជាតិអាហ្វេអ៊ីនច្រើនពេលអាចបង្កើនអារម្មណ៍ឆាប់ព្រួយបារម្ភ និងស្ត្រេស ព្រមទាំងបង្កើតវដ្តមួយដែលឆាប់ធ្វើឲ្យមនុស្សនឿយហត់ ។ ដោយហេតុដូចនេះ មនុស្សទទួលទានកាហ្វេកាន់តែច្រើន ដែលប៉ះពាល់ដល់ការចូលដំណេក និងធ្វើឲ្យអ្នកកាន់តែនឿយហត់នៅថ្ងៃស្អែក ។ បច្ចុប្បន្ននេះ លោកបានផ្លាស់ប្តូរមកទទួលទានទឹកធម្មតាវិញបន្តិចម្តងៗ ។
៣. លោក Mark Cuban ៖ លោក Mark Cuban មានទម្លាប់គំហ៊កដាក់អ្នកដទៃ ជាពិសេសដាក់ដៃគូអាជីវកម្មរបស់លោកគឺ Martin Woodall ។ ប៉ុន្តែលោក Cuban បានរៀនសូត្រថា ការគំហ៊ក ឬស្រែកដាក់អ្នកដទៃមានផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន ។ លោកបានបកស្រាយថា ទម្លាប់នេះមានតែបង្កើនអារម្មណ៍ស្ត្រេសទេ ហើយពេលដែលអ្នកស្ត្រេស មនុស្សដែលនៅជុំវិញអ្នកនឹងមើលឃើញប្រសិទ្ធិភាពការងារ និងភាពប្រកួតប្រជែងធ្លាក់ចុះ ។
ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាពមួយរូប អ្នកត្រូវតែមានសមត្ថភាពបកស្រាយពីគំនិតរបស់អ្នកដោយមិនចាំបាច់ការស្រែក និងទទួលបានការគាំទ្រពីមនុស្សជុំវិញអ្នក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ