ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ ផ្តើម​បន្ត​ធ្វើ​បុណ្យ​ដ៏​ធំ​រំលឹក​ខួប​លោក​យាយ​ម៉ៅ​ នៅពេជ្រ​និល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​​កំប្លែក​ចាស់​​វស្សា​លោក​ជួង ជី ហៅ​កុយ បាន​ផ្តើម​បន្ត​ធ្វើ​បុណ្យ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដើម្បី​ជា​ការ​រំលឹក​ខួប​លោក​យាយ​ម៉ៅ នៅ​ពេជ្រ​និល ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ពិធី​បុណ្យ​ដ៏ធំ​មួយ​​ត្រូវ​បាន​តារា​កំប្លែក​រូប​នេះ ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់ឆ្នាំ ។

តាម​ការ​គ្រោង​ទុក​ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃ​ទី​៧ មេសា ២០១៤ ខាង​មុខ​នេះ ដោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​រូប

រាជធានីភ្នំពេញ ៖ តារា​​កំប្លែក​ចាស់​​វស្សា​លោក​ជួង ជី ហៅ​កុយ បាន​ផ្តើម​បន្ត​ធ្វើ​បុណ្យ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដើម្បី​ជា​ការ​រំលឹក​ខួប​លោក​យាយ​ម៉ៅ នៅ​ពេជ្រ​និល ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ពិធី​បុណ្យ​ដ៏ធំ​មួយ​​ត្រូវ​បាន​តារា​កំប្លែក​រូប​នេះ ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់ឆ្នាំ ។

តាម​ការ​គ្រោង​ទុក​ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃ​ទី​៧ មេសា ២០១៤ ខាង​មុខ​នេះ ដោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​រូប ក្នុង​នោះ​ក៏មាន​ការ​ចូលរួម​សម្តែង​ពី​ក្រុម​កំប្លែង​របស់​នាយ​កុយ​ផង​ដែរ ។

តាម​ការ​អះអាង​របស់​នាយ​កុយ ពិធី​បុណ្យ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​​រំលឹក និង​ដឹង​គុណ​​របស់​លោក​យាយ​ម៉ៅ ដែល​បាន​តាម​ថែរក្សា​ក្រុម​គ្រួសារ​របស់​លោក​ឱ្យ​មានសេច​ក្តីសុខ និង​ប្រជា​ពល​រដ្ឋគ្រប់​រូប​ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់​កន្លែង​លោក​យាយ​គង់​នៅ ហើយ​ជារៀង​រាល់​ឆ្នាំ​ភ្ជាប់​ជា​មួយពិធីបុណ្យ​នេះ លោក​ក៏​​មាន​ការ​ដាក់​ទាន​ដល់​អ្នក​ក្រ​ខ្សត់​ដែល​ជួប​ទុក្ខលំបាក​ផងដែរ ។

លោក​បញ្ជាក់​ថា ពិធី​បុណ្យ​ខាង​លើ​នេះ លោក​បានប្រារព្ធ​ធ្វើ​មួយ​​ឆ្នាំ​ម្តង ​និង​ជារៀង​រាល់​​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ប្រារព្ធ​ធ្វើ​​ប្រហែល​ជាង​១០​​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ពិធី​បុណ្យ​នេះ តែង​តែ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ប្រជា​ពលរដ្ឋ និង​ជា​ពិសេស​​ពី​អ្នក​សិល្បៈ​ដូច​គ្នា​ផងដែរ ។ លោក​បន្ថែម​ថា ចំពោះការ​ចូលរួម​ពី​សិល្ប​ករ សិល្ប​ការិនី​ក្នុង​ការ​សម្តែង​នៅ​ក្នុង​ពិធី​នេះ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​ទាំង​ស្រុង ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ និង​យក​កម្រៃ​​​ពី​​ការ​សម្តែង​​នោះឡើយ ។ ការ​ចូលរួម​របស់​អ្នក​សិល្បៈ គឺ​ជា​ទឹក​ចិត្ត​ដ៏​ជ្រះ​ថ្លា​របស់​ពួកគេ ហើយ​ពួកគេ​ក៏​ទទួល​បាន​នូវ​ផល​បុណ្យ​ដែល​គេ​បាន​ធ្វើ​នា​ពេល​នេះ​ផងដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព