ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​៥ល្វែងហ្មត់គ្មានសល់ នៅ​ខាងក្រោយ​វិទ្យាល័យឥន្ទ្រទេវី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​តាម​អ្នក​​ឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​​បានឱ្យដឹង ផ្ទះ​មួយខ្នង​​មាន៥ល្វែង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ (ផ្ទះជំនាន់​រដ្ឋកម្ពុជា) ត្រូវ​អគ្គិភ័យលេបត្របាក់​អស់​គ្មាន​សល់​ ​ដែល​គិត​ត្រឹម​វេលាម៉ោង​៣ និង​៥០នាទីរសៀល​ថ្ងៃទី​៤ មេសា ២០១៤ ដែលត្រូវគេដឹងថា ម្ចាស់​ផ្ទះ​ឈ្មោះ​ងួន រិទ្ធ ។

ប្រភព​ជំហាន​ដំបូង​បាន​ឱ្យដឹងថា មូលហេតុ​គឺ​ត្រូវបាន​គេសង្ស័យថា អាចបណ្តាល​មកពីទុស្សេ​ខ្សែភ្លើង​ ព្រោះ​ម្ចាស់​ផ្ទះ​ចាក់សោ​ចោល។

គួរ​បញ្ជាក់ថា អគ្គិភ័យ​កំពុង​ឆាប​ឆេះ​​ផ្ទះរបស់ប្រជាពលរដ្ឋ​យ៉ាងសន្ធោសន្ធៅ​​ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង​៣ និង​៣០​នាទី​​រសៀល​ថ្ងៃទី​០៤ មេសា ២០១៤ នេះ ស្ថិតនៅ​ខាងក្រោយ​វិទ្យាល័យ​ឥន្ទ្រទេវី​ តាមបណ្តោយផ្លូវលេខ៣៣១ ។

ទោះជាយ៉ាងណា​ គេនៅពុំទាន់​ដឹងពីទំហំ​នៃការ​ខូចខាត ប្ញមានអ្នករងរបួសឡើយ ដោយរថយន្ត​អគ្គិភ័យ​កំពុង​បាញ់ពន្លត់ ។