រាជធានីភ្នំពេញ ៖ ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន៥នាក់ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៣ មេសា ២០១៤ នៅចំណុចច្រកផ្លូវចូលពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ដកហូតបានថ្នាំញៀនក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច និង១កញ្ចប់ធម ប្រាក់៣១ដុល្លារ ១០០បាត ១០០យន់ និង៤.៦០០រៀល ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះសុរ៉ាន ឌីណេ ភេទប្រុស អាយុ២៧ឆ្នាំ, ២-ឈ្មោះហ៊ីន នា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នករើសអេតចាយ, ៣-ឈ្មោះខា ខាវ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នករើសអេតចាយ, ៤-ឈ្មោះហួត កយ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករើសអេតចាយ និង៥-ឈ្មោះហេង ស៊ីណា ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នករើសអេតចាយ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ