ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង… ​ផ្ទះ​ជា​ច្រើន​​ខូច​ខាត និង​របួស​​៥​នាក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​ជា​ខ្លាំង បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សាលាឃុំ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ព្រមទាំង​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​ជា​ខ្លាំង បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សាលាឃុំ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ព្រមទាំង​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ស្ថិត​នៅ​ស្រុក​លើក​ដែក ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ខាងលើ​នេះ​មាន ១-​ផ្ទះ​ឈ្មោះ ម៉ូ​វ អែម ភេទ​ស្រី អាយុ​៨១​ឆ្នាំ នៅ​ភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់ រ​ប៉ើ​ក​ដំបូលផ្ទះ ២-​សាលាឃុំ​មួយ​កន្លែងរ​ប៉ើ​ក​ដំបូល​ក្រឿ​ង​ប្រហែល​៣០​សន្លឹក ៣-​ផ្ទះ​ឈ្មោះ​យាន សុ​ពុធ ផ្ទះ​ទំហំ​៥x៦ រលំ​ទាំងស្រុង​ដល់​ដី នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ៤-​ផ្ទះ​ឈ្មោះ​រិ​ន ញ៉េ​ប រ​ប៉ើ​ក​ដំបូល​តាក​ខាង​មុខ នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ៥-​ផ្ទះ​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​វ៉ា​(​វៀតណាម​) រ​ប៉ើ​ក​ដំបូល​ទាំង ស្រុង​នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ៦-​ផ្ទះ​ឈ្មោះ​ប្រុស សុខុម រ​ប៉ើ​ក​ដំបូល​តាក​ខាង​មុខ​បន្តិច ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់​។ ៧-​ផ្ទះ​ឈ្មោះ​ម៉ៃ សំ​អុ​ន រ​ប៉ើ​ក​ដំបូល​ផ្ទះបាយ​បន្តិច នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ៨-​ផ្ទះ​ឈ្មោះ​ប្រាជ្ញ យ៉ា​ន រលំ​ក្រោលគោ​ទាំងស្រុង ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ៩-​ផ្ទះ​ឈ្មោះ​ឡុ​ង ភ​ត្រា រលំ​ផ្ទះបាយ ទាំងស្រុង នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ និង​១០-​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដួល ២​កន្លែង​(​ដាច់​ជើង​១ និង​វៀច​១)​។

បើ​យោង​តាម​របាយការណ៍​របស់រ​ដ្ធ​បាល​ស្រុក​លើក​ដែក បាន​បញ្ជាក់​ថា នៅ​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កញ្ញា​នេះ នៅ​ភូមិ​ពាម​រាំង ឃុំ​ពាម​រាំង ស្រុក​លើក​ដែក មាន​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់​យ៉ាង​ខ្លាំង​បង្ក​ឱ្យ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ចំនួន​៧​ខ្នង​រង​ការ​ខូចខាត និង​មនុស្ស​ចំនួន​៥​នាក់​រង​របួសធ្ងន់​-​ស្រាល​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​នោះ ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ក្រៅពី​នោះ​នៅ​មាន​ផលដំណាំ​ជា​ច្រើន​ទៀត ដូច​ជាដើម​ឈើ ចេក ស្វាយ ល្ហុង​។​ល​។ រង​ការ​ខូចខាត​ផង​ដែរ​។

បើ​តាម​លោក ចាប ច​ន្ទ័​វិទ្យា អភិបាល​នៃ​គណៈ​អភិបាលស្រុក​លើក​ដែក បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​គ្រោះ​ធម្មជាតិ​នេះ​ភ្លាម លោក​ក៏​បាន​ចាត់​ឱ្យ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មូល​ឋាន​ចុះ​ទៅ​ជួយ​បងប្អូន​ប្រជា​ពលរ​ដ្ធ​ទាំង​យប់​។ ហើយ​ឥឡូវ​លោក​អភិបាលស្រុក កំពុង​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ និង​ធ្វើ​របាយការណ៍​លំអិត ដើម្បី​ត្រៀម​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពលរ​ដ្ធ​រង​គ្រោះ​ទាំងនោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ