រាជធានីភ្នំពេញ ៖ ក្រោមដំបូលតែមួយក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេទ្យការងារបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការគ្រប់គ្រងសាធាតុគីមី នៅតាមបណ្តារោងចក្រផលិតស្បែកជើងនិងនៅទីកន្លែងផលិតកម្មផ្សេងៗទៀត។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងចំនួន២វគ្គ គឺវគ្គទី១ ចាប់ផ្តើមកាលថ្ងៃទី៣១ មីនា ដល់ថ្ងៃទី២ មេសា ដែលមានសិក្ខាកាមចូលរួម៤៦នាក់ ហើយវគ្គទី២គ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី៤ ដល់ថ្ងៃទី៥ មេសា ដោយសិក្ខាកាមចូលរួមមកពីនិយោជកនៅតាមបណ្តារោងចក្រ និងមន្ត្រីទទួលបន្ទុកគ្រប់គ្រងសារធាតុគីមី នៅតាមរោងចក្រផលិតស្បែកជើងនានា ។
ចែករំលែកព័តមាននេះ