ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​មិន​អនុញ្ញាត​​ឱ្យ​​លោក​វ៉ន​ ពៅ នៅ​ក្រៅ​ឃុំ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បន្ទាប់​ពី​បើក​សវនាការ​​ជំ​នុំ​​ជម្រះបណ្តឹង​​សុំ​​នៅ​ក្រៅ​ឃុំ​​ជាលើក​ទី​​២របស់​លោក​វ៉ន ពៅ និង​​សុគន្ធ​ សម្បត្តិវិសុទ្ធ​​ សាលាដំបូង​​រាជធានី​ សម្រេច​មិន​អនុញ្ញាត​​ឱ្យ​​នៅ​ក្រៅ​​ឃុំ​​បណ្តោះអាសន្ន​​ឡើយ​​ ។ សវនាការ​​នេះ​​ធ្វើ​ឡើង​​កំបាំង​​មុខ​​លោក វ៉ន ពៅ ដោយមាន​តែ​​មេ​​ធាវី​ការ​ពារ​​ក្តី​​ប៉ុណ្ណោះ ហើយ​​ចៅក្រមសម្រច​​មាន​​​លោក​​ កែវ មុន្នី និង​តំណាង​​អយ្យការ​​លោក លី សុផាន់​ណា​​ ។

​​កាល​ពី​​​ព្រឹក​ថ្ងៃទី​​០៤ មេសា សាលា​​ដំបូង​រាជធានី​ បាន​បើក​សវនាការ​​ជំនុំ​ជម្រះបណ្តឹងសុំ​​នៅ​ក្រៅ​ឃុំជា​លើកទី​​២​​របស់លោក វ៉ន ពៅ និងសុគន្ធ​ សម្បត្តិវិសុទ្ធ​​ ដោយ​​អះ​​អាង​​ថាមាន​ជំ​ងឺ​​ ។ ការដាក់​​​​ពាក្យ​​បណ្តឹង​​សុំ​​នៅក្រៅ​ឃុំ​ជា​លើក​ទី​​២​នេះ បន្ទាប់​ពី​សាលាដំបូងរាជធានី​​​ជូន​​ដំណឹង​​ពីការ​​ជំនុំ​​ជម្រះ​លើ​​អង្គ​សេចក្តី​​នៅ​ថ្ងៃ​​ទី​១៨ មេសា ខាង​​មុខ​នេះ ។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹង​ថា ក្រោយ​ពី​​តុលាការ​សម្រេច​​មិន​ឱ្យ​លោក​ ​វ៉ន ពៅ នៅ​ក្រៅ​ឃុំ​ អ្នក​​គាំ​​ទ្ររបស់លោក​​​​ប្រមាណ​ជាង១០០​នាក់ ក្នុង​នោះ​មាន​​សកម្ម​ជន​​បឹង​កក់ អ្នកស្រី​​យោម បុប្ផា និង​ទេព​​ វណ្ណី​​ ដែល​ឈរស្រែក​​​​តវ៉ា​នៅ​ម្ខាង​ផ្លូវ​ បាន​នាំ​គ្នា​​សម្រុក​​មក​កាន់​​ច្រក​ទ្វារ​​សាលាដំបូង​​ ដោយ​ខ្លះស្រែក​​យំ​​​ទាម​ទារ​​ដោះលែង​​លោក​​វ៉ន ពៅ ឱ្យ​​នៅ​​ក្រៅ​​ឃុំ ។ ប៉ុន្តែ​​​​ភ្លាម​ៗកម្លាំង​​សមត្ថកិច្ច​ខណ្ឌ​​៧មករា ប្រដាប់​​ដោយ​​ខែល អាវ​​ក្រោះ​​ មួក និង​ដំបង ដឹក​នាំ​​ដោយ​លោក ហួត​ ចាន់​យ៉ារ៉ាន់ អធិការ​​នគរបាល​ខណ្ឌ​ បាន​ទៅ​រុញច្រាន និងកៀរ​អ្នក​គាំទ្រ​នោះ​ចេញ​ទៅ​ម្ខាង​ផ្លូវវិញ ហើយ​​ពេល​នោះ​អ្នកស្រី​​ យោម បុប្ផា បាន​ក្រាញ​​ននៀល​មិនព្រម​ទៅ និង​​បង្ក​​ឱ្យ​មានការ​​កកស្ទះ​ចរាចរ​​ផងដែរ​។ 

សូមបញ្ជាក់ថា ​លោក ​វ៉ន​ ពៅ ​ប្រធានស​មាគមនសេ​ដ្ឋកិច្ចក្រៅប្រព័ន្ធ រួ​មនឹ​ង​បក្ខ​ពួកចំ​នួន២០​​នាក់​ទៀត ត្រូវ​បានតុ​លា​ការ​​​​​​​សម្រេច​ឃុំខ្លួន​​នៅក្នុង​ពន្ធនាគា​រត្រពាំ​ងថ្លុង ​ខេត្ត​កំពង់​ចា​ម ក្រោម​បទចោ​ទប្រ​កាន់ថា​ បាន​បំផ្លិចបំ​ផ្លាញ​ទ្រព្យ​​សម្បត្តិ​រប​ស់អ្នកដ​ទៃ មា​នស្ថាន​ទម្ងន់​ទោស​​ ដែល​បា​នប្រព្រឹត្តិ​ក្នុងហេ​តុការណ៍​​​ប៉ះទ​ង្គិចគ្នា កាលពីខែមករា ឆ្នាំ២០១៤ ។