ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​០២​នាក់​​របួស​ធ្ងន់​ស្រាល​​​ដោយ​សារ​​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​​គប់​ដប​​សាំង​​ដែល​មា​ន​ភ្លើង​​ចូល​ក្នុង​​​វង់​ផឹក​​ស៊ី​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់ និង​បុរស​ម្នាក់​ទៀត​របួស​ស្រាល ក្នុង​ហេតុ​ការណ៏​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ០២​នាក់​ជិះ​ម៉តូគប់​ដប​សាំងដែល​ឆេះ ចូល​​ក្នុង​វង់ផឹកស៊ី​​នៅ​មុខ​ផ្ទះមួយកន្លែង ។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១និង១០នាទី​រំលង​​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​​០៤ មេសា ២០១៤​ នៅ​ចំណុច​មុខ​ផ្ទះ​ លក់​ចាប់​ហួយ ដែល​មាន​យី​ហោ ហេង ហេង តាម​បណ្តោយ​ផ្លូវ ២៣០ ស្ថិត​នៅ​ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួល​គោក ។

ប្រ​ភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ ដែល​ជា​ម្ចាស់តូប​លក់​ចាប់​ហួយ​ បាន​អង្គុយ​ផឹកស៊ី ជាមួយ​បង​ប្អូន​និង មិត្ត​ភក្ត័ នៅ​ពេល​នោះ​ក៏​មាន​ក្មេង​ស្ទាវ ០២​ក្រុម​ដេញ​វ៉ៃ​គ្នា​នៅ​ក្បែរ​កន្លែង​ផឹក​ស៊ី របស់គាត់ហើយ​ក៏​បែក​គ្នា​ទៅ ។ស្រាប់តែ​២០​នាទី ក្រោយ​មក​ ក៏​មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញា​ណ​​០២​នាក់​ ជិះ​ម៉ូតូ​ សង់​កូ​រ៉េ​ ពណ៌​ក្រ​ហម​ ដោយ​កាន់​មក​ជា​មួយ​នៅ​ដប​សាំង​ រួច​ដុត​ឱ្យ​ឆេះ ហើយ​គប់​ចូល​ក្នុង​វង់ផឹក​ស៊ី​របស់​ជនរងគ្រោះ ​ ដែល​កំពុង​អង្គុយ​ជុំ​គ្នា បណ្តាល​ឱ្យ​ដប​សាំង​នោះ​ធ្លាក់​ចំជន​រង​គ្រោះ​និង​ខ្ទាត​ចំ​អ្នក​នៅ​អង្គុយ​ក្បែរ​ជនរង​គ្រោះ​ផង​ដែរ ។

ប្រភពព័ត៌មាន​បាន​បន្ត​ថា ក្រោយ​គប់​ដប​សាំង​ដែល​ឆេះ​ចូល​ទៅ​វង់​ផឹក​ស៊ី​ របស់​ជន​រង​គ្រោះ​ហើយ ជន​សង្ស័យ​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ បាន​ស្រែក​ដាក់​ក្រុម​ជនរងគ្រោះ​ថា (មក​ពី​ពួក​ឯង​វ៉ៃ​ប្អូន​អញ​) រួច​ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ ។ជន​រង​គ្រោះ​សំណាងណាស់ ​​ដោយ​បាន​ប្រ​ជា​ពលរដ្ឋ​ជួយ​ ជះ​ទឹក​កុំ​ឱ្យ​ឆេះ​ខ្លួន​ប្រាណខ្លាំង​ ចំណែក​ឯអ្នក​អង្គុយ​ក្បែរ​ជន​រងគ្រោះ​ម្នាក់​របួស​ស្រាល​ និង​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ខូច​អស់​ពាក់​កណ្តាល​​ដោយ​សារ​ដបសាំង​ដែល​ឆេះ​ខ្ទាត​ត្រូវ ។ ករណី​ខាង​លើ​ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា ជា​រឿង​យល់​ច្រ​លំ​ ។

ក្រោយ​ពេល​កើត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ហើយ​នៅ​កន្លែង​កើត​ហេតុ​សមត្ថ​កិច្ច​កំពុង​សួរ​នាំ​ពី​ហេតុ​ការណ៏​ផង​ដែរ ។