ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ផ្ទាំងថ្ម​ប្រាសាទ​បន្ទាយឆ្មា​ ២៤៧​ដុំ ដោយ​សារ​ភ្លៀង​លាយ​ឡំ​និង​ខ្យល់​កន្ត្រាក់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្ទាំង​ថ្ម​ប្រា​សាទ​បន្ទាយ​ឆ្មា​មួយ​ចំនួន​ ត្រូវ​បាន​បាក់​នាពេល​កន្លង​មក​ ខណះ​ពេល​មេឃ​មាន​ភ្លៀង​ខ្លាំង​លាយ​ឡំ​ ជា​មួយ​និង​ខ្យល់​កន្រ្តាក់​ កាល​ពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​០១ មេសា ២០១៤ ហើយ​ខ្យល់​ក៏​បាន​កួច​បោកបំ​បាក់​ ផ្ទាំង​ថ្ម​ប្រា​សាទ​បន្ទាយ​ឆ្មា​ បាក់​អស់​ចំនួន​២៤៧​ផ្ទាំង ស្មើរ​និង​ប្រ​វែង​១៥​​ម៉ែត្រ ។

លោក​វិរៈ​សេនីយ៍​ត្រី អ៊ុក សុផាត​ អធិការ​នគរ​បាល​ ស្រុក​ថ្ម​ពួក​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​មក​ថា​មាន​ការ​បាក់​ផ្ទាំង​ថ្ម​ប្រ​សាទ​បន្ទាយ​ឆ្មា​ ​រង​ការ​ខូច​ខាត​អស់​ចំនួន ២៤៧​ផ្ទាំង ស្មើរ​និង​ប្រ​វែង១៥​ម៉ែត្រ​ នៅ​ចំណុច​ខាង​ជើង​ ឈាង​ខាង​កើត​ នៅ​កន្លែង​ដំណាក់​ស្តេច​ចិន​​ ស្ថិត​នៅ​ភូមិ​បន្ទាយ​ឆ្មា​ខាង​ជើង ឃុំ​បន្ទាយ​ឆ្មា ស្រុក​ថ្ម​ពួក លោក​​ឧត្តម​សេ​នីយ៍​ត្រី ​ខេង​ ស៊ុម ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ដាក់​បញ្ជា​យ៉ាង​មឺុង​ម៉ាត់​ដល់​កម្លាំង​ សមត្ថ​កិច្ច​ក្រោម​ ឱវាទ​ ឱ្យ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ជួយ​ថែ​រក្សា​ផ្ទាំង​ថ្ម ប្រាសាទ​បន្ទាយ​ឆ្មា​ ដែល​រង​ការ​ខូច​ខាត​ទាំង​អស់​នោះ​ មិន​ឱ្យ​មាន​ការ​បាត់​បង់​ឡើយ​ ។​

លោក​អធិការ​បន្ត​ថា បន្ទាប់​មក​ត្រូវ​បាន​កម្លាំង សមត្ថ​កិច្ច​របស់​លោក សហការ​ជា​មួយមន្រ្តី​អាជ្ញា​ធម៌​មូលដ្ឋាន​​ជួ​ការ​ពារ​រៀង​រាល់​ថ្ងៃ​ មិន​ឱ្យ​មាន​ការ​បាត់​បង់​មួយ​ដុំ​ឡើយ ដោយ​រង​ចាំ​មន្រ្តី​ផ្នែក​​វប្ប​ធម៌​មក​រៀប​ចំ​ចាត់​ចែង​ឡើង​វិញ ។