ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នាក់ស្លា.ប់និង០២នាក់ទៀត​របួស​ស្រាល​ដោយ​សារ​បាក់​របង​ជញ្ជាំង​ផ្ទះ​សង្កត់លើ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់​ពេល​បញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ និង​០២​នាក់​ទៀត​របួស​ស្រាល ​ដោយ​សារ​ជញ្ជាំង​របង​ផ្ទះ​បាក់សង្កត់​ខណះ​​ ចង​អង្រឹងគេង ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ វេលា​ម៉ោង៧និង៣០​នាទី យប់​ថ្ងៃ ទី ០៣ មេសា ២០១៤ ​នៅ​ផ្ទះល្វែង​មួយ​កន្លែង​ដែលកំពុង​សាង​សង់ ស្ថិត​នៅ​ក្នុងភូមិបុរី​កម្មករ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ និង​០២​នាក់​ទៀត​របួស​ស្រាល ​ដោយ​សារ​ជញ្ជាំង​របង​ផ្ទះ​បាក់សង្កត់​ខណះ​​ ចង​អង្រឹងគេង  ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ វេលា​ម៉ោង៧និង៣០​នាទី យប់​ថ្ងៃ ទី ០៣ មេសា ២០១៤ ​នៅ​ផ្ទះល្វែង​មួយ​កន្លែង​ដែលកំពុង​សាង​សង់ ស្ថិត​នៅ​ក្នុងភូមិបុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ មាន​ឈ្មោះ សេង មករា អាយុ​ ១៦​ឆ្នាំ ភេទប្រុស​ ជា​កម្មករ សំណង់ ស្នាក់នៅ​កន្លែងកើត​ហេតុ និង​មានស្រុក​កំណើត នៅ​ភូមិ​វត្ត​អង្គខាង​ត្បូង ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត ចំណែក​ឯ​ជនរងគ្រោះ របួស​ស្រាល​ទាំង ០២​នាក់​មាន​ស្រុក កំណើត​ជាមួយ​ជនរងគ្រោះ​ដែល​ស្លាប់ដែរ ។ ម្ចាស់​ផ្ទះ​ល្វែង ដែល​ជនរងគ្រោះ ស្នាក់នៅ​សាង​សង់នោះ មាន​ឈ្មោះ វង្ស ដារ៉ាវុធ ភេទ ប្រុស  អាយុ៥១ឆ្នាំ មុខរបរ​ រត់រឺ​ម៉ក​កង់បី ។

ប្រភព​ព័ត៌មាន​បន្តថា នៅ​មុន​ពេល​កើត​ហេតុ ជនរងគ្រោះ ទាំង ០៣​នាក់ និង​គ្នា គេ​ម្នាក់​ទៀត​បាន​អង្គុយ​ជជែក គ្នា​លែង មួយសន្ទុះ​ក្រោយ ក៏​នាំគ្នាចង​អង្រឹងភ្ជាប់ទៅនិង​របង​ជញ្ជាំងផ្ទះ ដើម្បី​គេង ស្រាប់តែរបង​ជញ្ជាំងផ្ទះ​នោះ​បាក់ សង្កត់លើ បណ្តាល​ឱ្យ​បាក់ ថ្មសង្កត់មកលើ​ទ្រូង​ជនរងគ្រោះដែល​ស្លាប់ ឯជនរងគ្រោះ​០២​នាក់​ដែល​របួស​ស្រាល គ្រាន់តែ​ប៉ះ​តិចតួច ។

ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​ដែល​របួស​ធ្ងន់ បានស្លាប់ពេលបញ្ជូន​ដល់​​​មន្ទីរពេទ្យ​​ចំណែក​ជនរងគ្រោះ​ដែល​របួស​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​ហៅទៅ​សួរនាំពី​ហេតុការណ៏នេះ ។