ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែង​និង​ក្លិន​ឈ្ងៀម​ចេញ​ពី​ផ្ទះ​ល្វែង​មួយ​ខ្នង​នៅ​សង្កាត់ទឹក​​ថ្លា​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ ​ដោយ​សារ​ប្រ​ជា​ពលរដ្ឋ​មាន​ធុំក្លិន​ឈ្ងៀម និង​ផ្សែង​ចេញ​ពី​ផ្ទះ​ល្វែង​ មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​ ៧និង​៥០​នាទី យប់​ថ្ងៃ​ទី​០៣ មេសា ២០១៤ ស្ថិត​នៅ​ភូមិសេប៉េសេ សង្កាត់ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ ​ដោយ​សារ​ប្រ​ជា​ពលរដ្ឋ​មាន​ធុំក្លិន​ឈ្ងៀម និង​ផ្សែង​ចេញ​ពី​ផ្ទះ​ល្វែង​ មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​ ៧និង​៥០​នាទី យប់​ថ្ងៃ​ទី​០៣ មេសា ២០១៤ ស្ថិត​នៅ​ភូមិសេប៉េសេ សង្កាត់ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ។

ប្រ​ភព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជិត​កន្លែង​​ ដែល​មាន​ការ​ភ្ញាក់​ផ្អើល​នេះ​​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ធំុំក្លិនឈ្ងៀម និង ផ្សែង​ចេញ​ពី​ផ្ទះ​ល្វែង​មួយ​ខ្នង​ដែល​ម្ចាស់​ផ្ទះ ចាក់​សោរ​និង​ជិះ​ម៉ូតូ​ ចេញ​ទៅ​ក្រៅ ហើយ​ពួក​គាត់​មាន​ការ​ សង្ស័យ​ខ្លាច​មាន​ អគ្គិស​ភ័យ​កើត​ឡើង អាច​រាល​ដល់​ផ្ទះ​គាត់​នោះ​ ក៏​នាំ​គ្នា ដើរ​ទៅ​មើល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ចេញ ពី​បំពង់ហ្គាស នៅ​ក្នុង​ផ្ទះ​បាយដែល​មាន​ទ្វារ​ដែក ប៉ុន្តែ​មាន​ប្រ​លោះ មួយ ហើយ​ពួក​គាត់​ក៏​បាន​នាំ​​គ្នា យក​បំពង់​ពន្លត់​អគ្គិភ័យមក​បាញ់​និង​ដង​ទឹក​មក​ ជះ​តាម​ប្រ​លោះ​ទ្វារ​នោះ និង​បាន​រាយ​ការណ៏​ទៅ​សមត្ថកិច្ច និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ ខណ្ឌ​សែន​សុខ មួយគ្រឿង មក​ជួួួយ​អន្តរាគមន៏​ ផង​ដែរ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​ពេល​ដែល​ឡាន​ទឹក​មក​ដល់ ភ្លើង​បាន​រលត់​ទៅ​វិញ​អស់ហើយនៅ​វេលា​ម៉ោង ៨និង ១០នាទី ថ្ងៃ​ដដែល ដោយ​សារ​ប្រជា​ពលរដ្ឋ នាំគ្នា​យក​បំពង់​ពន្លត់អគ្គិភ័យបាញ់ និង​ដង​ទឹក​ជះ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​និង រថយន្ត​ពន្លត់អគ្គិភ័យ​ក៏បាន​ ត្រ​លប់ទៅ​វិញ ហើយ​ប្រ​ជា​ពលរដ្ឋ​ក៏​បាន​បំបែកផ្លូវគ្នា​ទៅ​ផ្ទះ​វិញ រៀងៗ​ខ្លួនផងដែរ ។