ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​​ពល​រដ្ឋ​ទូទាំង​​ខេត្ត​ប៉ៃលិន​គ្មា​ន​ភ្លើង​អគ្គិសនី​​ប្រើប្រាស់​​ដោយ​​សារ​បាក់​បង្គោល​​ភ្លើង​ខណះ​​ភ្លៀង​ធ្លាក់​​ខ្លាំង​​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ ភ្លៀងមួយ​មេ​ធំលាយ​ឡំ​ជាមួយ​ខ្យល់​ មានរយៈ​ពេល​យូ ដោយ​ភ្លៀង​ផ្តើម​បង្អុរ ចាប់ពី​ម៉ោង ជាង​៣​រសៀល រហូត​ដល់​ម៉ោង ជិត​៥​ ល្ងាច ថ្ងៃទី ០៣ មេសា ២០១៤ នេះ​ បាន​ធ្វើឱ្យ​ ប្រ​ជា​ពលរដ្ឋពេញ​មួយ ខេត្ត​ប៉ៃ​លិន គ្មាន​ភ្លើង​អគ្គិសី​ប្រើ​ប្រាស់​​ ដោយ​សារ​តែ មាន​បាក់​បង្គោល​ភ្លើងមួយដើមនិង​ដាច់​ខ្សែរ​ភ្លើង​ នៅ

ខេត្ត​ប៉ៃ​លិន ៖ ភ្លៀងមួយ​មេ​ធំលាយ​ឡំ​ជាមួយ​ខ្យល់​ មានរយៈ​ពេល​យូ ដោយ​ភ្លៀង​ផ្តើម​បង្អុរ ចាប់ពី​ម៉ោង ជាង​៣​រសៀល រហូត​ដល់​ម៉ោង ជិត​៥​ ល្ងាច ថ្ងៃទី ០៣ មេសា ២០១៤ នេះ​ បាន​ធ្វើឱ្យ​ ប្រ​ជា​ពលរដ្ឋពេញ​មួយ ខេត្ត​ប៉ៃ​លិន គ្មាន​ភ្លើង​អគ្គិសី​ប្រើ​ប្រាស់​​ ដោយ​សារ​តែ មាន​បាក់​បង្គោល​ភ្លើងមួយដើមនិង​ដាច់​ខ្សែរ​ភ្លើង​  នៅ​ក្នុង​ទឹង​ដីថៃ ជាប់​និង​ផ្សារ​ព្រំ​ក្នុង​ទឹក​ដី​ខ្មែរ​យើង ដែល​ស្ថិត​នៅក្នុង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃ​លិន ។

បើ​តាម​សេច​ក្តី​រាយ​ការណ៏ ​ពី​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​កោះ​សន្តិភាព នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​ឱ្យ​ដឹង​ថា មក​ទល់​និង​​ម៉ោង​៨និង ៣៥​នាទីយប់​ ថ្ងៃដដែលនេះ​ ភ្លើង​អគ្គិសនី​មិន​ទាន់​ភ្ជាប់វិញ​​នៅ​ឡើយ​ទេ ​ដែល​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន ងងឹត ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន អុជ ទាន​បំភ្លឺ លើក​លែង​តែ​បណ្តា​កន្លែង ធ្វើ​អាជី​វ​កម្មធំៗ​មួយ ចំនួន ដូច​ជា កាស៊ីណូ សណ្ឋាគារ គឺ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជាធម្មតា ដោយ​សារ​គេ​មាន​ម៉ាស៊ិន​ភ្លើងផ្ទាល់ ខ្លួន​។

គេនៅ​មិន​ទាន់​ដឹង​ថា ភ្លើង​អគ្គិសនីក្នុង​ខេត្តប៉ៃលិន និង​តភ្ជាប់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ នៅ​ក្នុង​យប់​នេះ ឬក៏​ថ្ងៃ​ស្អែក​នោះទេ ។