ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជំទង់​០​២នាក់​ទៅបោក​ខោអា​វរអិល​ជើង​លង់​ទឹកទន្លេ​បាត់ខ្លួន​ម្នាក់​សង្រ្គោះ​បាន​ម្នាក់ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​​ចាម៖ ក្មេង​ស្រី​ជំទង់​ពីរ​នាក់​បងប្អូន​ជីដូន​មួយ​ អាយុ១៥​ឆ្នាំដូចគ្នា​រស់​នៅភូមិ​គៀនជ្រៃ​ក្រៅ​ឃុំ​គៀន​ជ្រៃ​ ស្រុកកំពង់​សៀម​ បានរអិល​ជើងធ្លាក់​ពីលើ​ច្រាំង ​ចូលទៅក្នុង​ទឹកទន្លេ​មេគង្គ​ដោយ​បានបាត់​ខ្លួនម្នាក់​ និង​​សង្រ្គោះរួច​ផុតពី​សេចក្តី​ស្លា.ប់ម្នាក់​ ។ ហេតុកា​រណ៏ភ្ញាក់​ផ្អើលនេះ​បានកើត​ឡើងនៅ ​វេលាម៉ោង៣ ​រសៀល ​

ខេត្ត​កំពង់​​ចាម៖ ក្មេង​ស្រី​ជំទង់​ពីរ​នាក់​បងប្អូន​ជីដូន​មួយ​ អាយុ១៥​ឆ្នាំដូចគ្នា​រស់​នៅភូមិ​គៀនជ្រៃ​ក្រៅ​ឃុំ​គៀន​ជ្រៃ​ ស្រុកកំពង់​សៀម​ បានរអិល​ជើងធ្លាក់​ពីលើ​ច្រាំង ​ចូលទៅក្នុង​ទឹកទន្លេ​មេគង្គ​ដោយ​បានបាត់​ខ្លួនម្នាក់​ និង​​សង្រ្គោះរួច​ផុតពី​សេចក្តី​ស្លាប់ម្នាក់​ ។ ហេតុកា​រណ៏ភ្ញាក់​ផ្អើលនេះ​បានកើត​ឡើងនៅ ​វេលាម៉ោង៣ ​រសៀល ​ថ្ងៃ​ទី០៣ ​​មេសា​ ២០១៤ ហើយរហូត​មកដល់​វេលា​ម៉ោង៧​និង០០​នាទីយប់​ក៏នូវ​តែរកក្មេង​ស្រីដែល​បាត់​នោះ ​មិន​ទាន់​ឃើញនូ​វឡើយ​ សន្និដ្ឋាន​​ស្លាប់បាត់​ទៅហើយ ​។

លោក​កៅ សារ៉េត ​ នាយប៉ុស្តិ៍រដ្ឋបាល​ឃុំគៀន​ជ្រៃ ប្រាប់​ឲ្យដឹងថា​ នៅពេល​មុនកើត​ហេតុក្មេង​ស្រី​ឈ្មោះ ​សុខុម​ និងឈ្មោះ​ មន សូ​មួយ បាននាំ​គ្នាដើរចេញ​ពីផ្ទះរបស់​ខ្លួន សំដៅ​ទៅច្រាំង​ទន្លេស្ថិត​នៅខាង​ក្រោយ​ផ្ទះ ​ ដើម្បី​បោកសំ​លៀកបំពាក់​ដូចសព្វ​មួយដង​​អញ្ជឹង​ ។

លោក​កៅ សារ៉េត​ នាយប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​គៀនជ្រៃ ​ប្រាប់​បន្តថា​ ពេល​ដែលទៅ​ដល់មាត់​ទន្លេនោះ​ចៃ​ដន្យ​​ស្រាប់​​តែរអិល​ជើង ជា​ហេតុបណ្តាល​ឲ្យទាំងពីរ​នាក់ធ្លាក់  ចូលទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​តែម្តង​រំពេច​​នោះ​ត្រូវ​​បាន​អ្នក​ភូមិ ដែល​គេមក​ងូត​ទឹកទន្លេ​នៅក្បែរ​នោះ ​ឃើញនាំ​គ្នារត់​មកលោត​ចូល​ទៅក្នុង​ទឹក​ទន្លេ​ជួយ​​សង្រ្គោះ​​បាន​ម្នាក់ឈ្មោះ​ សូមួយ​ ។ ចំនែកឈ្មោះ ​សុខុម បាន​បាត់រាវ​មិនឃើញសោះ​ជាមួយ​នោះ​ដែរក្រុមសាច់​ញាតិ​​ជាច្រើន​នាក់ រួម​នឹងអ្នក​ភូមិជាច្រើន​នាក់បាន​តាមរក​ រហូត​ដល់វេលា​ម៉ោង៦និង​៣០នាទីល្ងាច​​នូវតែមិន​ទាន់​​ឃើញ​ទៀត លោក​ថាក្មេងស្រី​ដែលបាត់​ខ្លួននោះ​មិនចេះ​ហែលទឹក​ឡើយ ទោះ​បីជាមេឃ​ងងឹតចូល​មកដល់​ក្តី​ ក៏មាន​ទូកជា​ច្រើន​គ្រឿង ដែល​បានបំពាក់​ទៅដោយ​ ភ្លើងគោម​បានតាម​រាវរកបន្ត​ទៀត​ក្រោម​មេឃ​កំពុង​​បង្អុរ​​ភ្លៀង​ធ្លាក់​ចុះមក​តក់ៗ​ក្តី ​។

លោក​ កៅ សា​រ៉េត នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំគៀន​ជ្រៃ ​បញ្ជាក់​ថា កន្លែង​ដែលក្មេង​ស្រីលង់​ទឹកបាត់​ខ្លូននោះ​​មាន​​ជំរៅ​ប្រហែល​ពី៤ទៅ​៥ម៉ែត្រផង​ដែរ​ តាមដំណឹង​ចុងក្រោយ​ទូកម៉ាស៊ីន​២គ្រឿង ដែល​បានចេញ​​ទៅតាម​រក​​នោះ ​ដោយសារ​តែរក​អស់រយៈ​ពេល៤​ម៉ោង ​មិនឃើញ​បាននាំគ្នា​មកចូល​សំរាក​ច្រាំងទន្លេ​។ហើយ​នៅព្រឹក​​ស្អែក​​ទី០៤​មេសា នឹង​បន្តតាម​រកបន្តទៀត ​ដោយគ្រួសារ​ក្មេងស្រី​រួមជាមួយ​នឹងអ្នកភូមិ​​បានបែរបន់​ដល់​ព្រះ​​គង្គារ​ ឲ្យឆាប់​ឃើញ​ក្មេងស្រី​ ដែលបាត់​នោះ​ផង​ដែរ ​។