ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឆ្លង​ទន្លេ​​បាសាក់​ក្រុង​តា​ខ្មៅ​នឹងបើក​ឱ្យ​ធ្វើ​ដំណើរ​រយៈ​ពេល​១០​ថ្ងៃ​ក្នុង​អំឡុងពេល​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ក្រុង​តា​ខ្មៅ​ហៅ​ស្ពាន​ព្រែក​សំរោង​នឹង​បើក​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្តោះ​អាសន្ន​ ចាប់​ពី​ថ្ងៃ​​ទី​១០ មេសា ២០១៤ ដល់​ថ្ងៃ​ទី​២០ មេសា ២០១៤ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​រថ​យន្ត​ធុន​ធំ ឬ​រថ​យន្ត​ផ្ទុក​ទំនិញ​ឆ្លង​កាត់​ទេ គឺ​អនុ​ញ្ញាត​ឱ្យ​អ្នក​ថ្មើរ​ជើង​ជិះ​កង់​ ម៉ូតូ និង​រថ​យន្ត​តូច​តែ​ប៉ុណ្ណោះ​ដើម្បី​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​។

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ឈឹម ស៊ីដេ​នីន រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូននៅ​ក្នុង​ពិធី​ចាក់​បេតុ​ង​ត​ភ្ជាប់​ធ្នឹម​ប្រអប់​ស្ពាន​សំណង់ ស្ពាន​តា​ខ្មៅ​ ហៅ​ស្ពាន​ព្រែក​សំរោង​ឆ្លង​កាត់​ទន្លេ​បាសាក់​ កាល​ពី​ព្រឹក ថ្ងៃ​ទី​៣ មេសា ​នៅ​លើ​សំណង់​ស្ពាន​នោះ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោក​អភិ​បាល អភិ​បាល​រង​ខេត្ត​ ប្រ​ធាន​មន្ទីរ​សាធារណ​ការ​ខេត្ត​ និង​មន្ត្រី​សាលា​ខេត្ត​ លោក​ប្រធាន​ក្រុម​ហ៊ុន​សំណង់​សៀង​ហៃ​ និង​បុគ្គ​លិក​ កម្មករ​ សំណង់​ ស្ពាន អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​ប្រជា​ពលរ​ដ្ឋ​មួយ​ចំនួន​ផង​ដែរ​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព