ក្រុងប៉ោយប៉ែត ៖ លោកអនុសេនីយ៍ទោ សៅ សារឿន នាយផ្នែកនករបាលចរាចរណ៍សាធារណៈក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣ មេសា ២០១៤ បានដឹកនាំកម្លាំងចុះទៅរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាតិលេខ៥នៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ទោ សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ក្រុងបានឱ្យដឹងថា យោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យទើបកម្លាំងជំនាញរបស់លោកបានខិតខំយកចិត្តទុកដាក់ចុះទៅរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវ។
លោកនាយផ្នែកបានបញ្ជាក់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាតិលេខ៥នៅពេលនេះ គឺរៀបចំឱ្យក្រុមរថយន្តតាក់ស៊ីដែលចតចាំចាប់ម៉ូយនៅតាមដងផ្លូវនៅក្នុងទីប្រជុំជន ត្រូវចូលចំណតឱ្យបានត្រឹមត្រូវ, ចំពោះក្រុមរទេះដឹកទំនិញ និងកាបូបខោអាវរបស់ក្រុមពលករដែលឆ្លងដែនពីប្រទេសថៃ ហើយនាំយកមកទិញសំបុត្ររថយន្តក្រុងនៅចំណុចខាងលើនេះ គឺត្រូវធ្វើយ៉ាងណាមិនឱ្យមានភាពអនាធិបតេយ្យឡើយ និងចំពោះអ្នកលក់សំបុត្ររថយន្តក្រុងគ្រប់ប្រភេទដែលទទួលយកមកលក់បន្តពីក្រុមហ៊ុនផ្ទាល់នោះ គឺមិនត្រូវលក់ដំឡើងថ្លៃហួសកំណត់ឡើយ៕
ចែករំលែកព័តមាននេះ