ខេត្តកណ្តាល ៖ យុវជនវ័យ២០ឆ្នាំម្នាក់ បានក្លាយជាអ្នកទោសស្នេហា ដោយសារស្គាល់ក្មេងស្រីវ័យ១៣ឆ្នាំ តាមរយៈទូរស័ព្ទក្នុងរយៈពេលខ្លី ហើយណាត់ជួបគ្នាឡើងផ្ទះសំណាក់រួមមេត្រីជាមួយគ្នាយ៉ាងផ្អែមត្រជាក់ ។ ប៉ុន្តែបានតែមួយរយៈខ្លីប៉ុណ្ណោះក៏ត្រូវអាណាព្យាបាលក្មេងស្រីដឹង ប្តឹងនគរបាលឱ្យចាប់ខ្លួន កាលពីវេលារសៀលថ្ងៃទី២ មេសា នៅផ្ទះឪពុកម្តាយក្មេងស្រីរងគ្រោះ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
លោក ហ៊ិន គឿន នាយផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនពីបទរួមភេទជាមួយអនីតិជនឈ្មោះ សូទូ សូអ៊ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ជាសិស្ស ។
នគរបាលបានដកស្រង់ចម្លើយរបស់ជនសង្ស័យឱ្យដឹងថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះ បានស្គាល់គ្នាតាមរយៈច្រឡំលេខទូរស័ព្ទ កាលពីថ្ងៃទី៤ មីនា ។ ក្រោយមកទៀតអ្នកទាំង២ក៏មានទំនាក់ទំនងគ្នាតាមទូរស័ព្ទ និងឈានដល់ណាត់ជួបគ្នា ឃើញគ្នាទៅវិញទៅមក ក៏យល់ព្រមស្រឡាញ់គ្នា ក្នុងនាមជាសង្សារ និងបានណាត់បបួលគ្នាដើរលេងជាញឹកញាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ