ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សាហា.វ​ហើយ ! គ្រាន់តែ​ស៊ី​ផ្លេ​សោះ​លេង​មក​កា.ប់​យ៉ាង​លឿន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ស៊ី​ផ្លេ​ម៉ូតូ​ដាក់ លេង​មក​កាប់​មនុស្ស​របួស​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ពី​បទ​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​កាប់​ទៅ​លើ​គូទំនាស់​របស់​ខ្លួន ។ លោក​វរសេនីយ៍ឯក​ស៊ិ​ន…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ស៊ី​ផ្លេ​ម៉ូតូ​ដាក់ លេង​មក​កាប់​មនុស្ស​របួស​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ពី​បទ​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​កាប់​ទៅ​លើ​គូទំនាស់​របស់​ខ្លួន ។

លោក​វរសេនីយ៍ឯក​ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ នៅ​លើ​ផ្លូវ​ភូមិ​ស្តី​ក្រោម ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ចំនួន​៣​នាក់ ។

ក្រោយ​ពី​កើតហេតុ​ជន​ដៃដល់​ចំនួន​២​នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​ឃុំ​គយ​មែ​ង​ចាប់ខ្លួន​បាន ។ ក្រុម​ជន​ដៃដល់​មានឈ្មោះ​កាត ម៉ុ​ន​ថៃ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​ម៉ែ​ង ស្រុក មង្គល​បូ​រី និង​ឈ្មោះ ថន លាប អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តាន​ង ឃុំ​គយ​ម៉ែ​ង ។ ពួក​គេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ពីក្រោយ​ហើយ​បាន​យក​កាំបិត​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​០៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួស​មាន ១-​ឈ្មោះ ស៊ី ណា​រ៉ុ​ង អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​លួង​ក្រោម ឃុំ ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី របួស​ខ្នង​មួយ​កន្លែង ២-​ឈ្មោះ ឃួ​ន តូច អាយុ​២២​ឆ្នាំ នៅ​ភូមិ ប្រឡាយ​លួង​ក្រោម​របួស​កែងដៃ​ឆ្វេង​មួយ​កន្លែង ៣-​ឈ្មោះ ឆែម វាសនា អាយុ​២១​ឆ្នាំ ភូមិ​ប្រលាយ​លួង​ក្រោម​របួស​លើ​ចង្កេះ​ក្រោយ​ផ្នែក​ខាងឆ្វេង ។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នេះ​បណ្តាល​មក​ពី​ពួក​ក្រុម​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស៊ី​ផ្លេ​ដាក់ ។ បច្ចុប្បន្ន​ជន​ដៃដល់​ទាំង​២​នាក់​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ