ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​ត្រូវ​​ចោរ​​៣នាក់ កា.ប់​ចិញ្ច្រាំសុសសាច់​​ប្លន់​​យក​​ម៉ូតូ​ឌ្រីមសេ១២៥​​

11 ឆ្នាំ មុន

ខេត្ត​​កំពង់ចាម ៖ បុរសម្នាក់​រងរបួស​​ធ្ងន់ ត្រូវ​ក្រុម​​គ្រួសារ​​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​​​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​ចោរ​​៣នាក់កា.ប់​ចិញ្ច្រាំសុសសាច់​​ប្លន់​​យក​​ម៉ូតូ​ឌ្រីមសេ១២៥​​ ស៊េរី​​២០១៤ ពណ៌​​ខ្មៅ បាន​សម្រេចដោយ​សុវត្ថិ​ភាព ។

ខេត្ត​​កំពង់ចាម ៖ បុរសម្នាក់​រងរបួស​​ធ្ងន់ ត្រូវ​ក្រុម​​គ្រួសារ​​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​​​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​ចោរ​​៣នាក់កាប់​ចិញ្ច្រាំសុសសាច់​​ប្លន់​​យក​​ម៉ូតូ​ឌ្រីមសេ១២៥​​ ស៊េរី​​២០១៤ ពណ៌​​ខ្មៅ បាន​សម្រេចដោយ​សុវត្ថិ​ភាព ។

ហេតុការ​​កាប់​ប្រហារ​​ប្លន់​​យក​ម៉ូតូ​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​ជិត​​៥​ទៀប​ភ្លឺ​​ ថ្ងៃទី​​០៣ មេសា ២០១៤ នៅ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ​​ ស្ថិត​​ក្នុង​ភូមិ​​ព្រែក​​ដើម​ច​ន្ទ​ន៍​​ សង្កាត់​សំបួរ​មាស ក្រុង​កំពង់ចាម ។ ជន​​រងគ្រោះ​​ឈ្មោះណៃ ណុច ភេទ​ប្រុស អាយុ​​៤០​ឆ្នាំ ។

បើតាម​ស្ត្រី​​ឈ្មោះ សុខ​ គឹមស្រ៊ាន អាយុ​​៣០​ឆ្នាំ ត្រូវ​​ជា​ប្រពន្ធ​ជន​រងគ្រោះ​​បាន​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ ប្តី​របស់​គាត់​​បាន​ជិះ​​​​​​ម៉ូតូ​ឌ្រីមសេ១២៥​​ ស៊េរី​​២០១៤ ពណ៌​​ខ្មៅ (ម៉ូតូ​ក្មួយ​​)​ ឌុប​បង​​ចេញ​ពី​ផ្ទះ​​ទៅ​ផ្សារ​​ ។ លុះ​​ត្រឡប់​​មកវិញ​​ជិត​​ដល់​​ផ្ទះ​ទៅ​ហើយ ស្រាប់​តែមាន​ជន​សង្ស័យ​​៣នាក់ជិះ​តាម​ពី​ក្រោយ​​ប្រដាប់​​ដោយ​​កាំ​​បិត​​ ​​កាប់ប្រហារ​​មកលើ​​ប្តី​​របស់​​គាត់រួច​​​​ប្លន់​​យក​ម៉ូតូជិះ​គេ​ចខ្លួន​បាត់ស្រមោល ។