ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ប្រពន្ធ​មានសាហាយ​ខឹងសំពងប្តី១​អង្រែបុកគ្រឿង​ប្តីកា.ប់​១​ពូថៅ​វិញ​ដេក​ពេទ្យ

11 ឆ្នាំ មុន

ខេត្តកំ​ពង់ចាម​៖ អំពើ​ហិ.ង្សា​​​ក្នុងគ្រួសា​រមួយ ដោយ​ប្តីចោទ​ប្រកាន់​ប្រពន្ធ​ថាមាន​សាហាយ​ក៏ឈ្លោះ​ប្រ​កែកគ្នាតឹងស​សៃក​ ហេតុ​តែប្តី​មិនស្តាប់​ក៏ស្រ្តី​ជាប្រ​ពន្ធ ទ្រាំមិន​បានទើ​បពន្លះ​មួយអង្រែបុក​គ្រឿង បែក​ក្បាលហូ​រឈាម ​។ ប្តីឈឺពេក​​ខឹងពេក​ទប់​ចិត្ត​មិន​បាន​ ក៏ស្ទុះ​យកពូថៅ​មកកា.ប់​ត្រូវប្រពន្ធ​ ១ពូថៅ​និងក្បាល​១ដងពូ​ថៅរង​របួស​ធ្ងន់ ​។ ហេតុការណ៏​នេះបាន​កើត​​ឡើង នៅ​វេលា​

 

ខេត្តកំ​ពង់ចាម​៖ អំពើ​ហិង្សា​​​ក្នុងគ្រួសា​រមួយ ដោយ​ប្តីចោទ​ប្រកាន់​ប្រពន្ធ​ថាមាន​សាហាយ​ក៏ឈ្លោះ​ប្រ​កែកគ្នាតឹងស​សៃក​ ហេតុ​តែប្តី​មិនស្តាប់​ក៏ស្រ្តី​ជាប្រ​ពន្ធ ទ្រាំមិន​បានទើ​បពន្លះ​មួយអង្រែបុក​គ្រឿង បែក​ក្បាលហូ​រឈាម ​។ ប្តីឈឺពេក​​ខឹងពេក​ទប់​ចិត្ត​មិន​បាន​ ក៏ស្ទុះ​យកពូថៅ​មកកាប់​ត្រូវប្រពន្ធ​ ១ពូថៅ​និងក្បាល​១ដងពូ​ថៅរង​របួស​ធ្ងន់ ​។ ហេតុការណ៏​នេះបាន​កើត​​ឡើង នៅ​វេលា​ម៉ោង១និង២០​នាទីរសៀល​ថ្ងៃទី ១​ មេសា ​២០១៤ ស្ថិតនៅ​ ភូមិបុសខ្នុរ ​ឃុំបុសខ្នុរ ​ស្រុកចំការលើ​ ស្រ្តីជាប្រពន្ធ​ត្រូវ​បាន​នាំ​មក​សង្រ្គោះ​ជាបន្ទាន់​ នៅមន្ទីរ​ពេទ្យបង្អែក​ខេត្ត ។

លោកវរ​សេនីយ៏ត្រី អ៊ិត ​ដារ៉ា​ អធិការនគរ​បាលស្រុក​ចំកា​រលើ បាន​ឲ្យដឹងថា​ស្រ្តីដែលរង​គ្រោះដោ​យអំ​ពើហឹង្សា​ក្នុង​​គ្រួសារ​នេះឈ្មោះ​ ហ៊ាន ណាន ​អាយុ ៤១​ ឆ្នាំ ត្រូវរបួស១ពូ​ថៅចំកំភួនជើងស្តាំ​និងក្បាលផ្នែក​​ខាងស្តាំ​ ដោយឈាម​ហូរ​ស្រោ​ច​ពេញ​ខ្លួន​ប្រាណ ក្នុងពេ​លដែល​អាកាស​​ធាតុកំ​ពុងក្តៅ ​ ។

លោកវរ​​​សេនីយ៏ត្រី អ៊ិត ដារ៉ា អធិការនគរបាល​ស្រុកចំការលើ​ បានបន្តថា​ ក្រោយពីករណី​កើតឡើងង​បុរស​ជាប្តីបាន​រត់​គេច​​ខ្លួន ចេញពី​កន្លែងមួយ​ទៅកន្លែង​មួយក្នុង​ភូមិ ហើយ​ត្រូវបានរូប​លោកចាត់​ឲ្យកំ​លាំង​ជំនាញព្​រហ្មទណ្ឌ​ស្រុក​​ចុះសហកា​រ​ជា​មួយនឹងប៉ុស្ត៏រដ្ឋបាលឃុំបុសខ្នុរ រុកតាមប្តីដែលប្រើហឹង្សារហូតដល់វេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃដដែល ត្រូវបានសមត្ថ​កិច្ចចាប់ខ្លួនបាន ដោយដកហូតបានពូថៅ១ ដែលបានកាប់ទៅលើប្រពន្ធរបស់ខ្លួន ។ ជាមួយនោះបុរសឈ្មោះ អ៊ួង ធឿន ឆ្លើយថានៅ​វេលាម៉ោង​ប្រហែលជា ៦ព្រឹក ​ថ្ងៃទី ១ មេសា មិនបានចេញ​ទៅស៊ីឈ្មួលជំរះ​ស្មៅឲ្យគេនោះទេ​បានទៅទិញស្រា​សកន្លះលីត្រ មកផឹកជាមួយនឹងប្រពន្ធនៅក្រោមផ្ទះ ។ លុះពេលផឹកអស់ម៉ោង៨ព្រឹក​បានចេញទៅទិញកន្លះលីត្រ​​សំរាប់​យក​មកផឹកបន្តទៀត តែមិនបានផឹកនោះទេគឺឲ្យប្រពន្ធយកទៅទុកគាត់(អ៊ួង ធឿន ) បានដើរទៅផ្ទះឈ្មោះ ណេន នៅភូមិបុស​​ខ្នុរ​ដែរ ​ ក៏គេហៅ​ផឹកស្រាបៀររូប​ដំរីអស់២កំប៉ុង​ទៀត ។ នៅម៉ោងជាង​១ រសៀល​បានត្រឡប់មកផ្ទះវិញ​ សួរប្រពន្ធរកស្រា ដែល​ទិញមកនោះទុកនៅឯណា ហើយប្រពន្ធឆ្លើយតបវិញថា ផឹកអស់ហើយលោកប្តីអើយ  ក្នុងពេលនោះក៏មានការឈ្លោះ​ប្រកែក​គ្នាតឹងសសៃក ត្រូវបានប្រពន្ធយកអង្រែបុកគ្រឿង មកសំពង់ត្រូវក្បាលគាត់១អង្រែបែកក្បាលហូរឈាម ។ ហេតុតែ​ខឹងពេក​ទប់ចិត្តមិនបានក៏ស្ទុះទៅយកពូថៅ កាប់ត្រូវប្រពន្ធវិញបណ្តាលឲ្យរងរបួសធ្ងន់ហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច​តាម​ចាប់បាន ។

ចំនែកស្រ្តីជាប្រពន្ធឈ្មោះ ហ៊ាន ណាន បាននិយាយប្រាប់ឲ្យដឹងក្នុងមន្ទីរពេទ្យនាល្ងាចថ្ងៃទី ២មេសាថា នាថ្ងៃកើតហេតុនោះ​គាត់បាន​ទៅទិញម្ហូបមកចំអិនរួចរាល់ រហូតដល់ពេលរសៀលប្តីបានត្រឡប់មកពីផឹកនៅផ្ទះរបស់គេវិញក្នុងភូមិ គ្រាន់តែមក​ដល់​ក្រោមផ្ទះវិញ ស្រាប់តែឃើញបុរសម្នាក់ដើរនៅតាមផ្លូវខាងមុខផ្ទះបែរជាចោទប្រកាន់ថា អ្នកនោះជាសាហាយ ទើបមាន​ការឈ្លោះ​ប្រកែកគ្នា​ត្រូវបានប្តីកាប់​ត្រូវកំភួនជើង​ស្តាំ១ពូថៅ ​ជាហេតុបណ្តាល​ឲ្យរបូតផ្លែពូ​ថៅចេញ នូវសល់​តែ​ដងពូថៅ​យក​មកសំពងក្បាល​គាត់បន្ថែមរយៈ​ហូរឈាមកក្លាក់​ ។ ត្រូវបានកូនហៅ​រថយន្តដឹកទៅសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែក​ស្រុកចំការលើ និងបាននាំបន្តមកសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែកខេត្ត ចំពោះករណីនេះ​គាត់សូម​សមត្ថកិច្ច​ធ្វើការអប់រំប្តីកុំឲ្យ​មានការជាប់​ពិរុទ្ធ​ភាព ដោយគ្រាន់តែអប់រំ សុខចិត្តលែងលះគ្នាជាធម្មតា។

ស្រ្តីរងគ្រោះឈ្មោះ ​ហ៊ាន ណាន បញ្ជាក់ថា​ រូបគាត់ជាស្រ្តីមេ​ម៉ាយកូន៥​នាក់ យកប្តីក្រោយ​ជាបុរសពោះ​ម៉ាយឈ្មោះ ​ធឿន មានកូន៨នាក់ ​យកគ្នា​ជិត១០ឆ្នាំ ទើបបាន​កូនស្រីតូច​ម្នាក់ប៉ុណ្ណោះ ៕