ខេត្តកំពង់ធំ ៖ លោក ជំទាវ ឃុនវ៉ារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋានឃុំ ក្នុងនោះរួមមានឃុំឈូក មានលោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរជាប្រធាន ឃុំគោល លោក ទែន រតនា ប្រធាននាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួងទេសចរណ៏ ជាប្រធាន ឃុំសំបូរណ៏លោក សុខ សុគុណ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៏នៃក្រសួងទេសចរណ៏ជាប្រធាន ឃុំស្រើង លោក ឌិត ធន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តជាប្រធាន និងឃុំតាំងក្រសៅ លោកវរៈសេនីយឯក ឡុង សាគុណ ស្នងការរងនគរបាលខេត្តជាប្រធានដោយក្នុង១ក្រុមៗមានសមាជិកពី៨ទៅ១១នាក់។
លោកឧត្តមសេនីយត្រី ផាន់ សុផេង ស្នងការនគរបាលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកប្រាសាទសំបូរណ៏ មានប្រសាសន៏ថាចំពោះក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាននេះ សូមបងប្អូនកុំយល់ច្រឡំ នេះមិនមែនជារឿងរបស់គណៈបក្សនោះទេគឺជាការងាររបស់រាជរដ្ឋាភិបាលហេតុដូច្នេះហើយទើបយើងអាចមកប្រជុំនៅក្នុងសាលាស្រុកនិងស្លៀកពាក់ជាឯកសណ្ឋានបាន រាជរដ្ឋាភិបាលបង្កើតក្រុមការងារនេះឡើងដើម្បីចូលឲ្យជ្រៅក្នុងស្រទាប់ប្រជាពលរដ្ឋ ស្តាប់ពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលពួកគាត់បានជួបប្រទះ នៅក្នុងសហគមន៏និងសំណូមពររបស់គាត់។
លោក ហ៊ី វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទសំបូរណ៏មានប្រសាសន៏ផងដែរថា បើតាមព័ត៌មានដែលលោកទទួលបានស្រុកប្រាសាទសំបូរ យើងនេះ កន្លងមកចំពោះការងារគឺដំណើរការបានល្អប្រសើណាស់ ក្នុងនាមរូបលោកជាប្រធានក្រុមការងារ មានភ័ព្វសំណាងដែលប៉ះចំស្រុកប្រាសាទសំបូរ អាស្រ័យហេតុដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែពួតដៃ គៀកស្មាគ្នា សាមគ្គីគ្នា ធ្វើយ៉ាងណាឲ្យបេសកម្មរបស់យើងនៅក្នុងខែឧសភា និងខែមិថុនា ខាងមុខនេះដំណើរការឲ្យបានល្អប្រសើរ ដើម្បីជាការឆ្លើយតបចំពោះរាជរដ្ឋាភិបាលស្របច្បាប់ អាណត្តិទី៥នៃយើង។
ចែករំលែកព័តមាននេះ