ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​​ឪពុក​ជាប់​​រវល់​ទៅ​ធ្វើការ​​ កូនភ្លោះ​ស្រី​​២នាក់​​លង់​ទឹកស្រះស្លា.ប់​​យ៉ាង​អាណោច​អាធ័ម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កូនភ្លោះ​ស្រី​​២នាក់ បាន​លង់​ទឹក​ស្រះ​ស្លា.ប់យ៉ាង​អាណោច​​អាធ័ម​​ បន្ទាប់​ពី​ពួក​គេ​​និង​កូន​អ្នក​ភូមិ​ម្នាក់​ទៀត(រួច​ជីវិត​​) នាំ​គ្នា​​​ហែល​​ទឹក​យក​​ស្នោជិះ​​លេង​​ បណ្តាល​ឱ្យ​លង់ស្លា.ប់​ ខណៈ​ម្តាយ​ឪពុក​ជាប់​រវល់​ទៅ​ធ្វើការ​​ ។

រាជធានីភ្នំពេញ ៖ កូនភ្លោះ​ស្រី​​២នាក់ បាន​លង់​ទឹក​ស្រះ​ស្លាប់យ៉ាង​អាណោច​​អាធ័ម​​ បន្ទាប់​ពី​ពួក​គេ​​និង​កូន​អ្នក​ភូមិ​ម្នាក់​ទៀត(រួច​ជីវិត​​) នាំ​គ្នា​​​ហែល​​ទឹក​យក​​ស្នោជិះ​​លេង​​ បណ្តាល​ឱ្យ​លង់ស្លាប់​ ខណៈ​ម្តាយ​ឪពុក​ជាប់​រវល់​ទៅ​ធ្វើការ​​  ។

ហេតុការ​​ណ៍​នេះ​កើត​ឡើង​កាល​ពីវេលាម៉ោង​​១និង​៤៥​នាទី​​រសៀលថ្ងៃទី​​០២ មេសា ២០១៤ ដែលស្រះ​ទឹក​នោះ​​​មាន​ចម្ងាយ​ពី​ផ្ទះ​​ប្រមាណ​​៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​តានួន សង្កាត់​កំបូល ខណ្ឌពោធិ៍សែន​ជ័យ ។ ​

បើតាមសេចក្តីរាយការ​ណ៍​បាន​ឱ្យដឹង​ថា ក្មេងស្រីភ្លោះ​​​​ទាំង​២នាក់ដែលស្លាប់​​ ម្នាក់​ឈ្មោះ ឆើន ចាន់​​នីយ៉ា និង​ម្នាក់​ទៀត​​ឈ្មោះ ឆើន ចាន់ ដារ៉ា អាយុ​​៨ឆ្នាំ មាន​ឪពុក​ឈ្មោះ ឆន ប៊ុននី​​ អាយុ​​៤១​ឆ្នាំ និង​ម្តាយឈ្មោះ លី វាសនា អាយុ​​៣២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​​នៅ​​ភូមិ​​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល និង​​មាន​ស្រុកកំណើត​​នៅ​ភូមិ​​ជើង​​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​​បាធាយ​​ ខេត្ត​កំពង់ចាម ។ កូនស្រី​​ភ្លោះ​​នេះ​​ជាកូន​ទី​​១​ក្នុង​គ្រួសារ​​ ។

សេចក្តីរាយការណ៍បន្តថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​​ភ្លោះ​ទាំង​២នាក់ និង​អ្នកកូន​អ្នក​ភូមិ​ម្នាក់​ទៀត បាន​នាំគ្នា​​ទៅ​ងូត​ទឹកស្រះ​​ ពេល​​នោះ​​ពួក​គេ​ក៏បាន​ហែលទឹក​ទៅ​​យក​​ស្នោជិះ​លេង​​នៅ​កន្លែង​ទឹក​ជ្រៅ​​ ក៏​បណ្តាល​​ឱ្យ​លង់ស្លាប់​តែម្តង ចំណែក​​កូនអ្នក​ភូមិ​ដែលទៅ​ជាមួយ​រួច​ផុត​​ជី​​វិត​ ។ ​