ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​គ្របទុក​ក្នុងតូប​លក់គ្រឿង​ទេសរហូត​ស្អុយទើប​ដឹង

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​ ៖​​​ ​​ស្ត្រីជន​ជាតិ​វៀត​ណាម​​ម្នាក់​លក់​គ្រឿង​ទេស​ត្រូវបានឃាតករ​​មិន​ស្គាល់​មុខ​​​សម្លា.ប់​ដោយ​​យក​ភួយ​​ខ្ទប់មុខ​រួច​ដាក់​​កេស​ស្រាបៀរ​​​សង្កត់​ពី​​​លើ​រហូត​ជះក្លិន​ស្អុយ​​​​ចេញមក​ក្រៅ​​​​ទើប​មាន​ការ​ស​ង្ស័យ​​ក៏​ភ្ញាក់​ផ្អើល​​ដឹ​ង​ដល់​សមត្ថកិច្ច​​កាល​ពីវេ​លា​ម៉ោង​​​​​២​និង​​​៣០នាទី​រសៀល​​ថ្ងៃទី​​​​១​ មេសា​ ក្នុងភូមិ​​​តាភុល សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប ។

ខេត្ត​សៀម​រាប​​ ៖​​​ ​​ស្ត្រីជន​ជាតិ​វៀត​ណាម​​ម្នាក់​លក់​គ្រឿង​ទេស​ត្រូវបានឃាតករ​​មិន​ស្គាល់​មុខ​​​សម្លាប់​ដោយ​​យក​ភួយ​​ខ្ទប់មុខ​រួច​ដាក់​​កេស​ស្រាបៀរ​​​សង្កត់​ពី​​​លើ​រហូត​ជះក្លិន​ស្អុយ​​​​ចេញមក​ក្រៅ​​​​ទើប​មាន​ការ​ស​ង្ស័យ​​ក៏​ភ្ញាក់​ផ្អើល​​ដឹ​ង​ដល់​សមត្ថកិច្ច​​កាល​ពីវេ​លា​ម៉ោង​​​​​២​និង​​​៣០នាទី​រសៀល​​ថ្ងៃទី​​​​១​ មេសា​ ក្នុងភូមិ​​​តាភុល សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប ។

ខណៈ​ពេលដែលសមត្ថកិច្ច​​​ចុះ​មក​ពិនិត្យ​​​បាន​ធ្វើ​ឱ្យ​មនុស្សម្នា​​ដែលធ្វើ​ដំណើរ​តាម​​ផ្លូវ​​​ចោម​រោម​មើល​​​​បណ្ដាល​ឱ្យ​កក​ស្ទះ​ចរាចរណ៍​​ផង​ដែរ ។ ​តាមប្រភព​ពី​ឈ្មោះ​អ៊ុក ឌន ភេទ​ប្រុស​ អាយុ​​​​​​​៣៥​ឆ្នាំ ​រស់​នៅ​ភូមិ​កើត​ហេតុ​​​ខាង​លើ​បាន​ប្រាប់កោះសន្ដិ​ភាព​​​ថា ជន​រង​គ្រោះ​​​​ជា​ស្ត្រី​វៀត​ណាម​​នេះ​បាន​មកជួល​តូប​របស់​គាត់​​​​លក់​ដូរ​បាន​​​២ឆ្នាំ​​​ហើយ​​ឈ្មោះជៀវ ពៅ ហៅ​​អាមួយ ​​អាយុ​​​៣០​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ​​១០​​​ឆ្នាំ​​​ បាន​ទៅ​លេង​​បងស្រី​ឈ្មោះអាចាង ដែល​មាន​ប្ដីជា​ជន​បរទេស ។

តាមប្រភព​ពី​អ្នកជិ​ត​ខាង​ដែល​លក់​ដូរ​​​ដូច​គ្នា​ឈ្មោះ​​ចាន់ បូរ៉ា ភេទ​ស្រី​បាន​ប្រាប់​ថា ​នាង​បាន​ឃើញ​​​​តូប​អត់ចាក់សោ​​​ក៏ហៅ​ជីតា​របស់នាង​​មក​ជួយ​មើល​ ។ ពេល​នោះ​​ជីតា​​របស់​នាងយកសោថ្មី​មក​ដាក់​​ថ្ពក់​ពីលើ​​​ដោយ​​​មិនបាន​​បើក​ចូល​ទៅក្នុង​តូប​ទេ​ ។ ​លុះ​ស្អែក​​ឡើង​ថ្ងៃទី​​៣១ មីនា ​​​នាង​ក៏​​ពុំឃើញ​មាន​ការ​​បើក​តូប​​​លក់​​​​​​​​​​​ដូរ​ទៀត​គឺ​​ស្ងាត់​ឈឹង​ ។ ​​ហើយនៅ​ពេល​យប់ថ្ងៃ​ដដែល ​​​នាង​ក៏ធុំ​ក្លិន​​​ស្អុយ​​ជះចេញ​មក​ក្រៅ​ក៏ហៅ​​​​មាមីង​ដែល​​រស់នៅជិត​ខាង​​​មក​ជួយមើល ។​​​​​

​អ្នក​លក់​ដូរ​​ជិត​ខាង​​រូបនេះ​​បាន​បន្ត​​ថា ស្អែក​ឡើង​​ថ្ងៃទី​​១ មេសា ​​តូប​លក់​​គ្រឿងទេស​នោះ​នៅតែធុំ​ក្លិន​​ស្អុយ​ដដែល​​គឺ​ធំស្អុយ​​រយៈពេល​​៣ថ្ងៃ​​ហើយ នាងក៏ហៅ​​​ជី​តា​មក​មើល​ទៀត​​​ក៏ឃើញ​​សោ​ដែល​គាត់​ចាក់​នោះ​នៅ​ដដែល​​រួច​ក្លិន​ក៏នៅ​តែ​ស​្អុយ​​ ។ ​ពេល​នោះ​ជីតា​នាង​ក៏ទូរស័ព្ទ​ទៅប៉ូលិ​ស​​​​ប៉ុស្ដិ៍ស្វាយ​ដង្គំ​ ឱ្យចុះ​មកជួយ​​មើល​​​​​​ព្រោះ​មាន​ការ​​សង្ស័យ​ ។ ​ពេល​​សមត្ថកិច្ច​​​ប៉ុស្ដិ៍ចុះមក​​​ដល់​ក៏បាន​ទាក់ទង​​​​​​ទៅ​​លោក​អធិការ​​ក្រុង​ក៏​មាន​ការ​​ចុះ​មក​មើល​​រួម​គ្នា​​​​​ព្រម​​ទាំង​ឃើញ​​មា​ន​វត្ត​មាន​​លោក ជួន សុបញ្ញា ព្រះ​រាជអាជ្ញារង​អមសាលា​ដំបូង​​​ខេត្ត​មក​ជាមួយ​ផង​ដែរ ។

​​លោកវរសេនីយ៍​ទោ ដួង សុខា​ នាយ​ការិ​យាល័យ​​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃស្នង​ការដ្ឋាន​​​នគរបាលខេត្ត​បាន​​ប្រាប់កោះសន្ដិ​ភាព​​​​ថា ​បើ​តាម​ការសន្និដ្ឋាន​​​​របស់​ប៉ូលិស​ជំនាញ​​បាន​ប្រាប់​ថា ស្ត្រីជន​ជាតិវៀត​ណាម​នេះ​​ស្លាប់​ដោយ​សារ​ឃាតករ​​​យកភួយ​មកខ្ទប់​មុខ​ហើយ​មាន​គ្នា​​ប្រហែលជា​​​២ទៅ​៣នាក់​​ទើប​អាច​សម្លាប់​​ស្ត្រី​ជន​ជាតិវៀតណាម​​​​នេះ​បាន ។ ​នគរ​បាល​​​ដដែល​និយាយ​ថា ​បើ​មួយ​ទល់នឹងមួយគឺ​មិន​អាច​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្លាប់ស្ត្រី​រូប​នេះ​​បានទេ ពី​ព្រោះ​​​​ស្ត្រី​រង​គ្រោះ​​​មាន​មាឌ​ធំ​​គួរសម​ដែរ ។ ​លោក​បន្ត​ថា ពេលនេះ​​សព​ស្ត្រី​​រង​គ្រោះ​ត្រូវ​បាន​​​​​​នគរ​បាល​យកទៅបូជា​នៅ​វត្ត​ព្រះរាជ​ដំណាក់​​ដោយ​មិន​ចាំសាច់​ញាត​​ិ​មក​ទេ ព្រោះ​​​សព​ធុំ​ក្លិន​​​​ស្អុយ​ខ្លាំង​ពេក ​។

​មាន​ការសន្និដ្ឋា​ន​​​ថា ការ​សម្លាប់​​​​នោះគឺជា​​​​អំពើប្លន់​​​ដោយ​សារ​ស្ត្រី​​រង​គ្រោះ​​បាត់​បង់​អស់​​លុ​យ​កាក់​​ ។ ចំពោះ​​​មុខ​សញ្ញា​​ឃាត​ករ​ប៉ូលិស​​​កំពុង​​ស្រាវ​ជ្រាវ​​​ ។ ទោះ​​​​ជា​បែប​ណា​ការ​ចូល​​ទៅ​​សម្លាប់​​ក្នុង​​​តូប​នោះគឺ​​អាច​ធ្វើ​ឡើង​ដោយ​​​មនុស្ស​ស្គាល់​​គ្នា​ទើប​សម្លាប់​​បំបិទ​មាត់​បាន​ ៕​