ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ៖ លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យនារសៀល ថ្ងៃទី២ មេសា ២០១៤ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោកលី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត១.០០០នាក់។
ចែករំលែកព័តមាននេះ