ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ចំណាស់​រំលោ.ភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ពេល​ចុះ​ងូត​ទឹក​ទន្លេ​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ចំណាស់​ម្នាក់​​ចុះ​ងូត​ទឹក​ជាមួយ​កុមារី​អាយុ​៥​ឆ្នាំ​​ឃើញ​ឱកាស​ល្អ​បន្លំ​អោប និង​ធ្វើ​សកម្ម​ភាព​រំលោ.ភ​​រហូត​បាន​សម្រេច កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មេសា ២០១៤ នៅ​ចំណុច​កំពង់​ទឹក​ ក្នុង​ទន្លេ​បាសាក់​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​កេរ​ ឃុំ​កោះ​ធំ​(ខ) ស្រុក​កោះ​ធំ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​​តាម​ពាក្យ​បណ្តឹងឪពុក​ ម្តាយ​កុមារី​រង​គ្រោះ​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មេសា ២០១៤ ។

ខេត្ត​កណ្តាល​ ៖ បុរស​ចំណាស់​ម្នាក់​​ចុះ​ងូត​ទឹក​ជាមួយ​កុមារី​អាយុ​៥​ឆ្នាំ​​ឃើញ​ឱកាស​ល្អ​បន្លំ​អោប និង​ធ្វើ​សកម្ម​ភាព​រំលោភ​​រហូត​បាន​សម្រេច កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មេសា ២០១៤ នៅ​ចំណុច​កំពង់​ទឹក​ ក្នុង​ទន្លេ​បាសាក់​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​កេរ​ ឃុំ​កោះ​ធំ​(ខ) ស្រុក​កោះ​ធំ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​​តាម​ពាក្យ​បណ្តឹងឪពុក​ ម្តាយ​កុមារី​រង​គ្រោះ​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មេសា ២០១៤ ។

​លោក​មុយ ចាន់​ពេជ្រ អធិការ​នគរ​បាល​ស្រុក​កោះ​ធំបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​​ចាប់​ខ្លួន​ឈ្មោះ​​ឡឹង សែ ភេទ​ប្រុស អាយុ​៤១ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាង​លើ​។ ជន​នេះ​បើ​តាម​ការ​អះ​អាង​ពី​អ្នក​ភូមិ​ថា មាន​ជំងឺ​សរ​សៃ​ប្រសាទ។

លោក​អធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កុមារី​រង​គ្រោះ​បាន​ចុះ​ងូត​ទឹក​ទន្លេ​បាសាក់​ជាមួយ​កុមារា​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ​ ។ ពេល​នោះ​ជន​សង្ស័យ​បាន​ទៅ​កំពង់​ទឹក​កន្លែង​ក្មេង​ស្រី​រង​គ្រោះ​ងូត​ ហើយ​បាន​ចុះ​ងូត​ទឹក​នៅ​ទី​នោះ​ដែរ លុះ​ពេល​ឃើញ​ឱកាស​ល្អ​ជន​សង្ស័យ​ក៏​ចាប់​អោប​ក្មេង​ស្រី​រង​គ្រោះ​ និង​បន្លំ​ដាក់​លិង្គ​ចូល​ប្រដាប់​ភេទនាង​ តែ​មិន​បាន​ស៊ី​ជម្រៅ​ទេ ។ បន្ទាប់​មក​គេ​ក៏​យក​ម្រាម​ដៃ​លូក​ចូល​ប្រដាប់​ភេទ​នាង​ទៀត​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​យំ​។ ឃើ​ញ​ដូច​នោះ​កុមារា​ដែល​ងូត​ទឹក​ក្បែរ​គ្នា​បាន​រត់​ទៅ​ប្រាប់​ឪពុក​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។ ពេល​ឪពុក​ ម្តាយ​​​យក​កូន​ម​ក​ពិនិត្យ​ឃើញ​មាន​ស្នាម​ដាច់​រលាត់​ត្រង់​ប្រដាប់​ភេទ​ក៏​ប្តឹ​ង​នគរ​បាល​ឱ្យ​ចាប់ខ្លួន​តែម្តង​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​នគរ​បាល​ស្រុក​កោះ​ធំ​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕